ទីបំផុង ខែ្សប្រយុទ្ធឆ្នើម Cristiano Ronaldo អាចរកគ្រាប់បាល់ដល់ទី២គ្រាប់ដំបូងឲ្យក្រុមសេះបង្កង់ Juventus យប់មិញ (មានវីដេអូ)

0
289

(កីឡា) កីឡាករ Cristiano Ronaldo  ខែ្សប្រយុទ្ធដ៏ឆ្នើម អាចរកគ្រាប់បាល់ដល់ទី២គ្រាប់ដំបូងឲ្យក្រុមសេះបង្កង់ Juventus បានហើយ ក្នុងជ័យជម្នះ ២-១ លើក្រុម Sassuolo កាលពីយប់មិញ នៃការប្រកួតបាល់ទាត់ក្របខណ្ឌ Serie A។

២គ្រាប់ដែលកីឡាករវ័យ៣៣ឆ្នាំនេះរកបាន គឺធើ្វឡើងនៅនាទី៥០ ដោយការស៊ុតធម្មតាបន្ទាប់ពីខែ្សការពាររបស់ក្រុមភ្ញៀវតែតក្នុងគោលបំណងឲ្យអ្នកចាំទី ប៉ុន្ដែបែរជាហ៊ុចដងឲ្យ Ronaldo ទាត់ចូលទីស្រួលទៅវិញ។ ចំណែកគ្រាប់បាល់ទី២ ធើ្វឡើងបាននៅនាទី៦៥ ក្រោយខែ្សបម្រើ Emer Can បញ្ចូនបាល់រួចស៊ុតឆ្វេងចូលទីយ៉ាងស្អាត។

ចប់ការប្រកួត ក្រុមសេះបង្កង់ Juventus យកឈ្នះក្រុម Sassuolo ក្នុងលទ្ធផល ២-១ ទទួលបាន៣ពិន្ទុបន្ថែម ខណៈ Ronaldo ក៏អាចរកគ្រាប់បាល់ឲ្យក្រុមយក្សអ៊ីតាលីបានដល់ទៅ២គ្រាប់ដំបូងផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

 

LEAVE A REPLY

Please enter your comment!
Please enter your name here