តើកីឡាករ កូយ ឡាយ អាចឈ្នះ អ្នកប្រដាល់ជើងចាស់ លាប សំណាង សូមទស្សនាស្អែកនេះ!

0
266

(ភ្នំពេញ) អ្នកប្រដាល់ជើងចាស់ លាប សំណាង មកពីក្លិបកងពលតូចលេខ៧០ត្រូវប្រជែងកៅអីជាមួយអ្នកប្រដាល់ជើងថ្មី កូយ ឡាយ មកពីក្លិបទ័ពឆ័ត្រយោង ៩១១  ។ កូយ ឡាយ គឺជាអ្នកប្រដាល់ជើងថ្មីទេ ប៉ុន្តែគេឆាប់ដណ្ដើមបានការគាំទ្រណាស់ដោយសារតែគេបានផ្ដួលអ្នកប្រដាល់ជើងចាស់បានមិនតិចនាក់នោះទេ ។

ក្នុងព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement សម្រាប់យប់ថ្ងៃទី១៤ ខែកក្កដាស្អែកនេះ ។ នេះជាការជួបគ្នាលើកដំបូងហើយសម្រាប់អ្នកប្រដាល់ទាំង២រូបនេះ ។ រីឯ សំណាង វិញគេធ្លាប់បោះបង់ចោលអាជីពប្រដាល់មួយរយៈហើយតែអតីតកាលរបស់អ្នកប្រដាល់រូបនេះមិនអន់ឡើយគេ ជាអ្នកប្រដាល់ដែលល្អជង្គង់ និង មានកែងមុតណាស់ ប៉ុន្តែពេលនេះគេមានវ័យច្រើនបន្តិចចំណែកឯកម្លាំងក៏វ៉ៃឆាប់ស្រុតដែរតែស្នៀតគេនៅល្អដដែល ។ កូយ ឡាយ គឺជាអ្នកប្រដាល់ជើងថ្មីមែនតែគេក៏មានរបៀបវ៉ៃអស្ចារ្យដែរ ។ ចុះពោះកែង និងជង្គង់របស់គេមិនអន់ជាង សំណាង ឡើយហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺកម្លាំងរបស់គេមានប្រៀបលើសំណាងដាច់តែម្ដង ។ ជំនួបមួយនេះ លាប សំណាង ខ្ទាតចេញពីការប្រកួតឬ កូយ ឡាយ ជាអ្នកខ្ទាតចេញពីការប្រកួត ៕ ប្រភពៈCamsport

LEAVE A REPLY

Please enter your comment!
Please enter your name here