ក្រុមអ្នកមានបុណ្យ Barcelona បានបញ្ចប់ការចុះហត្ថលេខាទិញខ្សែការពារមួយរូបពីក្រុម Sevilla គឺកីឡាករ Clement Lenglet ខណៈដែលកីឡាករវ័យ ២៣ ឆ្នាំសញ្ជាតិបារាំងរូបនេះបានធ្វើការផ្ទេរទៅកាន់កីឡដ្ឋាន Camp Nou ជាមួយនឹងកុងត្រាដែលមានតម្លៃ ៣៥.៩ លានអឺរ៉ូ និងបានចុះកុងត្រារយៈពេល ៥ ឆ្នាំជាមួយក្រុមនៃលីកកំពូលរបស់អេស្ប៉ាញមួយនេះ។
Lenglet បានចុះចូលជាមួយ Sevilla ដោយការផ្ទេរចេញពីក្រុម Nancy កាលពីខែមករា ២០១៧ និងបង្ហាញខ្លួនបានជាង ៥០ ប្រកួតឲ្យ Sevilla កាលពីរដូវកាលមុន។ ហើយគាត់មិនទាន់បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិឈុតធំរបស់បារាំងនៅឡើយ ប៉ុន្តែធ្លាប់ចូលលេងបាន ១០ ប្រកួតឲ្យជម្រើសជាតិបារាំងអាយុក្រោម ២១ ឆ្នាំ។ តម្លៃខ្លួនជាប់កុងត្រារបស់ Lenglet ជាមួយ Barcelona គឺមានតម្លៃរហូតដល់ទៅ ៣០០ លានអឺរ៉ូឯណោះ ខណៈដែលគឺជាកីឡាករទី ២ ដែលត្រូវបាន Barcelona ចុះហត្ថលេខាទិញនារដូវក្ដៅនេះ បន្ទាប់ពីការមកដល់របស់កីឡាករ Arthur កាលពីដើមសប្ដាហ៍កន្លងទៅ។
? Get to know our new signing, @clement_lenglet!
⚽ #EnjoyLenglet
? #EnjoyBarça pic.twitter.com/9pxyvE1OTf— FC Barcelona (@FCBarcelona) July 12, 2018
ប្រែសម្រួល ៖ ភក្ដី