ក្រុមញញួរយក្ស West Ham United បានប្រកាសឲ្យដឹងថាពួកគេបានចុះហត្ថលេខាលើខ្សែបម្រើចំណូលថ្មីមួយរូបគឺកីឡាករ Jack Wilshere ខណៈដែលការផ្ទេរនេះពុំមានចំណាយប្រាក់សូម្បីតែមួយកាក់មួយសេន។ Wilshere បានចុះកុងត្រារយៈពេល ៣ ឆ្នាំក្នុងការចុះចូលជាមួយ West Ham ដែលជាក្លិបគាត់បានគាំទ្រតាំងពីនៅជាកុមារភាព ក្រោយពីកុងត្រារបស់គាត់ជាមួយក្រុមកាំភ្លើងធំ Arsenal បានឈានដល់ថ្ងៃផុតកំណត់។
“វាពិតជាពិសេសអស្ចារ្យណាស់។” កីឡាករសញ្ជាតិអង់គ្លេសវ័យ ២៦ ឆ្នាំរូបនេះបានថ្លែងប្រាប់គេហទំព័រផ្លូវការរបស់ West Ham ។ “មនុស្សជាច្រើននឹងបានឃើញខ្ញុំពាក់អាវ West Ham ហើយកាលពីកុមារភាព ខ្ញុំមានអនុស្សាវរីយ៍ល្អៗជាច្រើនជាមួយក្លិបមួយនេះ។ គ្រួសាររបស់ខ្ញុំ និងមិត្តភក្ដិមួយចំនួនរបស់ខ្ញុំក៏ជាអ្នកគាំទ្រ West Ham ផងដែរ ដូច្នេះពួកគេរាល់គ្នានឹងមានការភ្ញាក់ផ្អើលមិនខានដែលដឹងថាខ្ញុំផ្ទេរមកលេងឲ្យ West Ham ។”
Our new midfielder has arrived… #WelcomeJack pic.twitter.com/kPd7hm4YxZ
— West Ham United (@WestHamUtd) July 9, 2018
ប្រែសម្រួល ៖ ភក្ដី