អតីត​អ្នក​ចាត់ការ​របស់​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​នៃ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​

0
317

អតីត​គ្រូ​បង្វឹក​របស់​ក្រុម​ Barcelona និង​ AS Roma លោក​ Luis Enrique ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ថ្មី​នៃ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​។ បុរស​​វ័យ​ ៤៨ ឆ្នាំ​ដែល​ធ្លាប់​ជា​កីឡាករ​ខ្សែបម្រើ​របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​​​មក​កាន់​តំណែង​អ្នក​ចាត់ការ​នេះ​ជំនួស​គ្រូបង្វឹក​ លោក​ Fernando Hierro ដែល​បាន​ចុះ​ចេញ​ពី​តំណែង​​ក្នុង​នាម​អ្នក​ចាត់​ការ​បណ្ដោះអាសន្ន​កាល​ពី​ថ្ងៃ​អាទិត្យ​។

គួរ​រំលឹក​ផង​ដែរ​ថា​លោក​ Hierro ដែល​នឹង​​មិន​វិល​​ត្រលប់​​ទៅ​កាន់​​តំណែង​​​​ចាស់​ជា​នាយក​​ផ្នែក​កីឡា​វិញ​​រូប​នេះ​​ត្រូវ​បាន​តែង​តាំង​បណ្ដោះ​អាសន្ន​ជា​គ្រូ​បង្វឹក​របស់​​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​​ បន្ទាប់​ពី​លោក​ Julen Lopetegui ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​មុន​មួយ​ថ្ងៃ​នៃ​ការ​ចាប់​ផ្ដើម​​ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នេះ​ ក្រោយ​គេ​ដឹង​ថា​គាត់​លួច​ទៅ​ចុះ​កុងត្រា​ជាមួយ​ក្រុម​យក្ស​អេស្ប៉ាញ Real Madrid ។

ងាក​ទៅ​លោក​ Enrique វិញ​បាន​ទំនេរ​ពី​ការងារ​ជា​អ្នក​ចាត់ការ​ចាប់​តាំង​ពី​គាត់​បាន​លា​លែង​ពី​​តំណែង​ជា​អ្នក​​ចាត់​ការ​របស់​ក្រុម​ Barcelona កាល​ពី​មិថុនា​ឆ្នាំ​ទៅ​​ ប៉ុន្តែ​ពេល​នេះ​គាត់​​បាន​វិល​ត្រលប់​ចូល​កន្លែង​ការងារ​របស់​គាត់​​វិញ​ ​​​​​បើ​ទោះ​បី​​​ជា​អេស្ប៉ាញ​បាន​ធ្លាក់​ចេញ​ពី​ World Cup ត្រឹម​វគ្គ​ ១៦ ក្រុម​ក្រោម​ថ្វី​ជើង​ម្ចាស់​ផ្ទះ​រុស្ស៊ី​។

លោក Luis Enrique
លោក Fernando​ Hierro
លោក Julen Lopetegui

ប្រែ​សម្រួល​ ៖ ភក្ដី

LEAVE A REPLY

Please enter your comment!
Please enter your name here