ប្រេស៊ីល បានកក់កៅអីមួយឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃ FIFA World Cup 2018

0
311

(ម៉ូស្គូ)៖ ក្រុមបាល់ទាត់សាំបាប្រេស៊ីល​ បានកក់កៅអីមួយឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃ​ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី​ បន្ទាប់ពីទម្លាក់គូប្រជែងមិចស៊ិក​ ២-០​ ក្នុងវគ្គ១៦ក្រុមដែលទើបបញ្ចប់មុននេះបន្ទិច។ Neymar ជាអ្នករកគ្រាប់ទី១អោយអតីតម្ចាស់ជើងឯក​ World Cup ៥សម័យច្រើនជាងគេ​ ប្រេស៊ីល​ នៅនាទីទី៥១​ មុនពេលមិត្តរួមក្រុម​ Roberto Fermino ដែលប្តូរចូលក្នុងវគ្គទី២​ រកបានគ្រាប់ទី២​ នៅនាទីទី៨៨

តាមរយ:លទ្ធផលឈ្នះដ៏គាប់ប្រសើរនេះ​ បានធ្វើអោយប្រេស៊ីល​ ឡើងទៅវគ្គ៨ក្រុមដោយស្វ័យប្រវត្តិហើយ​ ដោយត្រូវង់ចាំគូប្រកួតរវាងប៊ែលហ្ស៊ិក​ ប៉ះជប៉ុននាម៉ោង១យប់រំលងអាធ្រាត្រនេះប្រេស៊ីល​ បានក្លាយជាក្រុមទី៥​ ដែលឆ្លងផុតវគ្គ១៦ក្រុមឆ្លងចូលវគ្គ៨ក្រុមជាមួយបារាំង​ អ៊ុយរ៉ាហ្គាយ​ ក្រូអាត​ និងម្ចាស់ផ្ទះរុស្ស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here