ពិតជាអស្ចារ្យណាស់ សំរាប់កីឡាកម្ពុជាអត្តពលិកកាយវប្បកម្ម ឈ្នះមេដាយ ៩គ្រឿងពីការប្រកួតកាយវប្បកម្មអាស៊ីអាគ្នេយ៍លើកទី១៥

0
334

(សៀមរាប) សំរាប់ក្រុមអត្តពលិកកីឡាកាយវប្បកម្មកម្ពុជា បានសាងកេរ្តិ៍ឈ្មោះជូនជាតិបន្ទាប់ពីដណ្តើមបានមេដាយចំនួន ៩នៅក្នុងការប្រកួតកីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៍លើកទី១៥ (15th South East Asian Bodybuilding & Physique Sports Championships and Congress) នៅលើទឹកដីសៀមរាបដែលទើបតែបញ្ចប់ជាផ្លូវការ ។

ក្នុងចំណោមមេដាយលើវិញ្ញាសាទាំង ២០នោះមាន មាស ៤គ្រឿង, ប្រាក់ ៣គ្រឿង និងសំរឹទ្ធ ២គ្រឿងដែលជាកំណត់ត្រាថ្មីនៅក្នុងនាមជាម្ចាស់ផ្ទះផងដែរ ដោយក្រុមកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី២ នៅពីក្រោយក្រុមថៃដែលឈ្នះបានមេដាយ ១៧គ្រឿង (មាស៧ ប្រាក់៨ និងសំរឹទ្ធ ២) ខណៈដែលក្រុមវៀតណាមឈរនៅលេខ៣ ដោយទទួលបានមេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធ១ ។

សូមបញ្ជាក់ថា ជ័យលាភីរបស់កម្ពុជារួមមាន៖ កីឡាករ សំបូរ នួន ឈ្នះ មេដាយមាស លើវិញ្ញាសា Men’s Bodybuilding over 80 Kg, កីឡាករ សាកល ដារ៉ា  មេដាយប្រាក់លើវិញ្ញាសា Men’s Junior Bodybuilding អាយុក្រោម ២១ឆ្នាំ, កីឡាករ មុត មេសា ឈ្នះមេដាយសំរឹទ្ធក្នុងវិញ្ញាសា Men’s Bodybuilding 55Kg, កីឡាករ វីរៈ នីរ៉ាយុទ្ធ និងសាកល ដារ៉ា ឈ្នះបានមេដាយសំរឹទ្ធម្នាក់មួយលើវិញ្ញាសា Men’s Junior Bodybuilding, កីឡាករ សំបូរ សោភ័ណ្ឌ បានឈ្នះ មេដាយមាសលើវិញ្ញាសា Men’s Sports Physique up to 170cm, កីឡាករ កែវ សំណាង ឈ្នះមេដាយមាសលើវិញ្ញាសា Men’s Athletic Physique over 175cm, កីឡាករ ណុំ សុបិន្ត បានឈ្នះមេដាយមាសលើវិញ្ញាសាបង្ហាញសាច់ដុំ Men’s Athletic Physique up to 170cm, កីឡាករ ឆេង ចាន់កក្កដា ដែលប្រកួត Men’s Sports Physique up to 165cm, ទ្រីង ចាន់ ប្រកួតវិញ្ញាសា Men’s Sports Physique over 175cm បានឈ្នះមេដាយប្រាក់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here