ដំណឹង​ដាច់​ចង្កេះ​!!! ម្ចាស់​បទ​ “សម្បថនិស្ស័យ​” បាន​ផ្លាស់​​អាជីព​ទៅ​លេង​បាល់​​ជាមួយ​បឹងកេត​

0
700

នៅ​ថ្ងៃ​នេះ​ផ្ទាល់​តែ​ម្ដង​ ក្រុម​បឹង​កេត​បាន​ប្រកាស​​ឲ្យ​ដឹង​នូវ​ការ​ចុះ​ហត្ថលេខា​ទិញ​បាន​​កីឡាករ​ចំណូល​ថ្មី​មួយ​រូប​​ដែល​មិន​ធ្លាប់​លេង​នៅ​ក្លិប​អាជីព​​ណា​​ពី​មុន​សោះ​គឺ​កីឡាករ​ ចេន ដែល​​ភាគ​ច្រើន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​​តារា​ចម្រៀង​មួយ​រូប​នៃ​ក្រុម​ Mustache Band ជា​ពិសេស​នោះ​​គឺ​គេ​ស្គាល់​គាត់​ខ្លាំង​តាម​រយៈ​បទ​ “សម្បថ​និស្ស័យ​” ។​

សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​ផេក​របស់​ខ្លួន​ បឹង​កេត​បាន​ឲ្យ​ដឹង​យ៉ាង​ដូចច្នេះ​ថា​ ៖ “សូម​ស្វាគមន៍​មក​កាន់​ក្លិប​បឹង​កេត​។ ថ្ងៃ​នេះ​ក្លិប​មាន​កិត្តិយស​សូម​ជម្រាប​ជូន​ពីការ​ចុះ​​ហត្ថ​លេខាជា​មួយ​កីឡាករ​ចំណូល​ថ្មី ចេន មក​ចូល​រួម​ជា​មួយ​យើង។ ចេន ត្រូវ​បាន​មហា​ជន​ស្គាល់​ថាជា​តារា​​ចម្រៀង​វ័យ​ក្មេង​ដែល​សម្លេង​ពិរោះ​ គ្រប់បទ​ចម្រៀង​របស់ ចេន សុទ្ធ​តែ​ចាក់​ចំ​បេះដូង​យុវ​វ័យ​នា​ពេល​បច្ចុប្បន្ន និង​ទទួល​បាន​ការ​គាំទ្រ​ជានិច្ច។ ក្រៅ​ពីអាជីពជាតារា​ចម្រៀង​នៅ​ក្រុម​ Mustache Band ចេន មាន​ទេពកោសល្យ​និង​ចំណូល​ចិត្ត​ខ្លាំង​លើវិស័យកីឡាជា​ពិសេស​គឺកីឡា​បាល់ទាត់​តែម្ដង។ ដូច្នេះ ចេន សង្ឃឹម​ថា​អ្នក​គាំទ្រ​ទាំង​អស់​នឹង​ផ្ដល់​កំលាំង​ចិត្ត​ដល់​រូបគេ​ដើម្បី​​ជម្រុញ​ឲ្យ​ខ្លួន​គេ​កាន់​តែ​មាន​កំលាំង​ចិត្ត​ក្នុង​ការវិវឌ្ឍ​ខ្លួន​ក្លាយជា​កីឡាករ​អាជីព​យ៉ាង​ពិត​ប្រាកដ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។”

អត្ថបទ​ ៖ ភក្ដី​
ប្រភព​ ៖ ហ្វេសប៊ុក​ផេក​បឹងកេត

LEAVE A REPLY

Please enter your comment!
Please enter your name here