(ភ្នំពេញ) ទីបំផុតខ្សែប្រយុទ្ធដ៏មានប្រជាប្រិយភាពរបស់កម្ពុជា ប្រាក់ មុន្នីឧត្ដម បានសម្រេចចិត្តចុះកិច្ចសន្យារួមរស់ជាមួយថ្មី ជាមួយក្រុមព្រះខ័នរាជស្វាយរៀងវិញហើយ បន្ទាប់ពីផ្ទេរទៅលេងឲ្យក្លឹប Negeri Sembilan បានមួយរយៈពេល តែត្រូវបានក្លឹបសមាជិកលីគកំពូលម៉ាឡេស៊ីមួយនេះ បញ្ចប់កុងត្រាមុនកាលកំណត់កាលពីពេលថ្មីៗកន្លងទៅ ។
បន្ថែមលើនេះ ស្វាយរៀងក៏បានចុះកុងជាមួយកីឡាករបរទេសថ្មី ២រូបផងដែរ គឺកីឡាករអង់គ្លេសម្នាក់ និងកីឡាករប្រេស៊ីលម្នាក់ ។សូមបញ្ជាក់ថា ប្រាក់ មុន្នីឧត្តម បានចូលប្រឡូកអាជីពបាល់ទាត់តាំងពីឆ្នាំ២០០៤ មកម្ល៉េះ ជាមួយក្រុមថ្នាលយុវជនព្រះខ័នរាជស្វាយរៀង បន្ទាប់មករហូតដល់ឆ្នាំ២០១៧ គេមិនបានផ្លាស់ទៅលេងឲ្យក្លឹបណាមួយឡើយ មុននឹងផ្ទេរទៅលេងឲ្យក្រុម Negeri Sembilan មួយរយៈនៅដើមឆ្នាំ២០១៨ ប៉ុន្ដែដោយសំអាងលើការបង្ហាញទម្រង់លេងមិនបានល្អរបស់ ឧត្តម ក្រុមម៉ាឡេស៊ីក៏សម្រេចបញ្ចប់កុងត្រាតែម្ដង ៕