នោះ!!! សូម្បី​តែ​ Carvajal ក៏​ស្វាគមន៍​ Neymar មក​កាន់​​ក្រុម​ Real Madrid ដែរ​

0
345

ខ្សែ​ការពារ​​របស់​ក្រុម​យក្ស​អេស្ប៉ាញ​ Real Madrid កីឡាករ​ Dani Carvajal ប្រកាស​ថា​ខ្លួន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​រក្សា​ទុក​កន្លែង​មួយ​នៅ​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​សម្រាប់​ Neymar ប្រសិន​បើ​​​ប្រធាន​ក្លិប​ Real ចុះ​ហត្ថលេខា​ទិញ​ខ្សែ​ប្រយុទ្ធ​​​ប្រេស៊ីល​រូប​នេះ​ពី​ក្រុម​ Paris Saint Germain ។ កីឡាករ​វ័យ​ ២៦ ឆ្នាំ​ Neymar ត្រូវ​បាន​ផ្សា​ភ្ជាប់​ជា​ខ្លាំង​ជាមួយ​ការ​ផ្ទេរ​មក​កាន់​ទីក្រុង​ម៉ាទ្រីត​ បន្ទាប់​គាត់​ចំណាយ​ពេល​បាន​មួយ​រដូវកាល​​ជាមួយ​ក្រុម​​ម្ចាស់​ជើង​ឯក​លីក​កំពូល​បារាំង​ PSG ជា​ក្រុម​​​ដែល​គាត់​បាន​ចុះ​ចូល​ដោយ​​ការ​ផ្លាស់​ចេញ​ពី​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ។

ទន្ទឹម​នឹង​ពាក្យ​ចរចាម​អារ៉ាម​នៅ​តែ​បន្ត​លេច​ឮ​ Carvajal បាន​​និយាយ​ថា​ខ្លួន​នឹង​រីករាយ​​​ស្វាគមន៍​​​ Neymar មក​កាន់​កីឡដ្ឋាន​ Bernabeu បើ​សិន​​ប្រធាន​ក្លិប​ លោក​ Florentino Perez ពិត​ជា​ចង់​ចុះ​ហត្ថលេខា​លើ​​តារា​បាល់ទាត់​​ឆ្នើម​រូប​នេះ​​។ “ខ្ញុំ​មិន​ដឹង​ទេ​​ប្រសិន​បើ Neymar កើត​មក​​​ដើម្បី​លេង​​នៅ​​ Real Madrid ។” គាត់​បាន​ថ្លែង​ប្រាប់​​វិទ្យុ​ Cadena SER ។ “Real តែង​តែ​ចង់​បាន​កីឡាករ​ដែល​ល្អ​បំផុត​នៅ​លើ​ពិភពលោក​ ហើយ​ប្រសិន​បើ​​ប្រធាន​ក្លិប​​កំណត់​ថា​ត្រូវ​តែ​ទិញ​យក​គាត់​ នោះ​យើង​នឹង​ទុក​កន្លែង​មួយ​​​នៅ​បន្ទប់​​ផ្លាស់​សម្លៀក​​បំពាក់​សម្រាប់​គាត់​​។”

ប្រែ​សម្រួល​ ៖ ភក្ដី

LEAVE A REPLY

Please enter your comment!
Please enter your name here