លទ្ធផលកាប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវទម្ងន់៥៧គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍

0
264

(ភ្នំពេញ) ក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៥៧គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២៣មិថុនា អ្នកប្រដាល់កម្ពុជាឈុត សេរីវ៉ាន់ថងប្រកួតឈ្នះអ្នកប្រដាល់ថៃធៀប កៅ(Theap Kao)ដោយពិន្ទុទាំងប្រផិតប្រផើយជាទីបំផុត ។ បើតាមលោក ថៃ អ៊ូ ដែលជាប្រធានសមាគមប្រដាល់ខេត្តបន្ទាយមានជ័យ និងជាអ្នកដឹកនាំអ្នកប្រដាល់ថៃមកប្រកួតនៅលើសង្វៀនអាស៊ីអាគ្នេយ៍នោះថាស្ថានភាពនៃការប្រកួត វ៉ាន់ថង ឈ្នះដោយត្រដាបត្រដួសបំផុត ។

ចំណែក ធន មករា មកពីសមាគមប្រដាល់ក្រសួងការពារជាតិបានឈ្នះលើគូប្រកួតរបស់ខ្លួនគឺ ភេច យ៉ាកស៊ូ (Phach Yaksou) ដែលអវត្តមាន ។ ទោះបីគូប្រកួតអវត្តមានក៏ពិតមែនក៏ មករា ត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃខ្លៃ ថង(Khlay Thong)ដើម្បីជា

ការបង្គ្រប់កិច្ចដែរតែការប្រកួតនេះទោះបីចាញ់ ឬ ឈ្នះក៏មករា បានទទួលលទ្ធផល៣ពិន្ទុក្នុងឋានៈជាអ្នកឈ្នះដែរ ។ នៅក្នុងការប្រកួតនេះ មករា បានយកឈ្នះគូប្រកួតនៅទឹកទី ៣ ។

សម្រាប់ការប្រកួតដណ្ដើមខ្សែក្រវាត់ Wurkz នារសៀលថ្ងៃទី២៤ ខែមិថុនាវិញ អ្នកប្រដាល់កម្ពុជា ទេស ជីវ៉ា មកពីក្លិបកងពលតូចលេខ៧០ប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃលូម លេង(Loom Leng)ដោយពិន្ទុទាំងមិនអស់ចិត្ត ។ លូម លេងបានបន្ធូរ២ទឹកចោលទទេគឺទឹកទី១ និង ទី២គេមិនវ៉ៃឡើយគឺគេគ្រាន់តែឈរការពារ និង ប្រលែងលេងរបៀបមើលស្រាលគូប្រកួត ។ ២ទឹកដំបូងនេះគេគ្រាន់តែទាត់សងបន្តិចៗ និង ការពារព្រមទាំងដកថយ តែចាប់ពីទឹកទី៣ទៅគេចាប់ផ្ដើមវាយប្រហារលើគូប្រកួតដែលទឹកទី៣នេះហើយជីវ៉ាមានរបួសចុងភ្នែកឆ្វេង ។

ទឹកទី៤ និង ទឹកទី៥របួសនេះកាន់តែរយះធំ និងមានឈាមហូរច្រើនតែមិនរំខានដល់ការប្រកួតឡើយ ។ ពួកគេប្រកួតរហូតចប់ទឹកទី៥ដោយលូម លេងឈ្នះទេស ជីវ៉ាដោយពិន្ទុ ។  សូមបញ្ជាក់ថាចៅក្រម៣រូបឲ្យ លូម លេង ឈ្នះនិង ២រូបឲ្យទេស ជីវ៉ាឈ្នះ ។ ប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់នេះដែរ វេង សុភ័ក្រ្ត របស់ក្លិបទ័ពឆ័ត្រយោង៩១១ផ្ដួលអ្នកប្រដាល់ថៃផាយ៉ាក ឡេក(Phayak Lek)បានមុនស្នូរជួងបញ្ចប់ទឹកទី ៤ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here