ខ្សែប្រយុទ្ធ Romelu Lukaku និង Eden Hazard បានជួយបង្ហើនឱកាសឲ្យក្រុមជម្រើសជាតិប៊ែលហ្ស៊ីករបស់ពួកគេក្នុងការកក់កៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមនៃការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ នេះ បន្ទាប់ពីពួកគេទាំង ២ បំប៉ើងសំណាញ់ទីបានសម្រេចម្នាក់ ២ គ្រាប់ ខណៈដែលប៊ែលហ្ស៊ីកលត់ក្រុមជម្រើសជាតិទុយណេហ្ស៊ីក្នុងលទ្ធផល ៥ គ្រាប់ទល់នឹង ២ ។ ជ័យជម្នះដែរបានធ្វើឲ្យប៊ែលហ្ស៊ីកនៅពីលើក្រុមជម្រើសជាតិអង់គ្លេសដែលឈរលើចំណាត់លេខ ២ ក្នុងពូល G ។
រីឯទុយណេហ្ស៊ីដែលបានបរាជ័យអស់ ២ ប្រកួតនៃ ៣ ប្រកួតរបស់ពួកគេនៅក្នុងពូលនោះលែងមានឱកាសឡើងទៅវគ្គបន្តហើយ បើទោះបីជាប៉ាណាម៉ា ស៊ីអង់គ្លេសមួយលានគ្រាប់ទល់នឹងសូន្យក៏ដោយ ខណៈដែលពួកគេនឹងក្លាយជាក្រុមជម្រើសជាតិនៃទ្វីបអាហ្វ្រិកទី ៣ ដែលនឹងត្រូវបានជម្រុះចេញពីការប្រកួតពាន World Cup ឆ្នាំនេះ បន្ទាប់ពីអេហ្ស៊ីប និងម៉ារ៉ុក។ ហើយក្រុមដែលមកពីអាហ្វ្រិកដែលនៅមានឱកាសឡើងទៅវគ្គ ១៦ ក្រុមនៅ World Cup គឺមានតែនីហ្សេរីយ៉ា និងសេណេហ្គាល់ប៉ុណ្ណោះ។
ប្រែសម្រួល ៖ ភក្ដី