(ម៉ាកាវ) អបអរសារទរ អ្នកប្រយុទ្ធ កីឡាករគុនខ្មែរវ័យក្មេង រិន សារ័ត្ន ទើបតែដណ្តើមបានជ័យជម្នះនៅលើសង្វៀន Pinnacle of Power ដែលត្រូវបានរៀបចំឡើងដោយស្ថាប័ន One Championship នៅទីក្រុងម៉ាកាវប្រទេសចិន បន្ទាប់ពីរូបគេបានផ្តួលគូប្រកួតជាកីឡាករជនជាតិឥណ្ឌូនេស៊ីរួចមក ។ មិនត្រឹមតែប៉ុណ្ណោះកីឡាករកម្ពុជារូបនេះថែមទាំងបាន វាយកែងបណ្តាលឱ្យអ្នកប្រយុទ្ធ Mario ត្រូវបែកមុខហូរឈាមកកក្លាក់ថែមទៀតផង ៕