លទ្ធផល៣គូយប់ថ្ងៃសុក្រ ៖ ប្រេស៊ីល ធ្វើឲ្យកូស្តារីកាចេញពី World Cup, នីហ្សេរីយ៉ា យកឈ្នះ អាយឡែន ២-០ ចំណែកស្វីស ឈ្នះ ស៊ែប៊ី នៅចុងម៉ោង

0
286

(ម៉ូស្គូ)​ ការប្រកួត World Cup 2018 នៅរុស្ស៊ី នាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ មាន៣គូក្នុងនោះមាន៖ ប្រេស៊ីល ទម្លាក់​កូស្តារីកាចេញពី World Cup, នីហ្សេរីយ៉ា​ បំបាក់ អាយឡែន​ ២-០​ ខណៈ ស្វីស ឈ្នះ ស៊ែប៊ី នៅចុងម៉ោង។

ទី១៖ ប្រេស៊ីល ប៉ះជាមួយ កូស្តារីកា

ក្រុមខ្លាំងសាំបា​ ប្រេស៊ីល​ រកបាន៣ពិន្ទុជាលើកទី១​ ក្រោយយកឈ្នះកូស្តារីកា​ ២-០​ ទាំងលំបាកនៅចុងម៉ោងនា​ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

២គ្រាប់ជ័យជម្នះរបស់ប្រេស៊ីល​ កើតឡើងនៅនាទីទី៩០+១​ ដោយកីឡាករ​ Philippe Coutinho ក្រោយទទួលបានបាល់ពីមិត្តរួមជាតិ​ Gabriel Jesus និង​ Neymar នៅនាទីទី​៩០+៥​ ដើម្បីបាន៤ពិន្ទុឡើងទៅឈរលេខ១​ ក្នុងពូល​ E បណ្តោះអាសន្នក្នុងជុំទី២នេះ។ ការបរាជ័យជាលើកទី២​ នេះ​ ក្រោយចាញ់ស៊ែប៊ី​ ១-០​ នៅថ្ងៃបើកឆាកពូល​ E បានធ្វើឲ្យកូស្តារីកា​ ក្លាយជាក្រុមទី៥​ ដែលហាលអាវពី​ World Cup 2018។

ទី២៖ នីហ្សេរីយ៉ា ប្រកួតជាមួយ អានឡែន

ក្រុមបាល់ទាត់ជម្រើសជាតិ នីហ្សេរីយ៉ា​ បានធ្វើការសងសឹកអាយឡែន​សម្រេចវិញ​ ដោយលទ្ធផល​ ២-០​ ដែលលទ្ធផលនេះ​ធ្វើឲ្យអាហ្សង់ទីន​ មានសង្ឃឹមឡើងវិញនៅ​ World Cup 2018 ដែលមានរុស្ស៊ី​ ធ្វើម្ចាស់ផ្ទះ។ ២គ្រាប់របស់ នីហ្សេរីយ៉ា​ កើតឡើងនៅនាទីទី៤៩​ មុនពេលបន្ថែមគ្រាប់ទី២​ នៅនាទីទី៧៥​ មុនពេល អាយឡែន ទាត់បាល់ប៉េណាល់ទី​១១ម៉េត្រ ១គ្រាប់អត់ចូលនៅនាទីទី៨០​ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ​ ៤០៩០៤នាក់។

៣ពិន្ទុដំបូងនេះ​ បានធ្វើឲ្យក្រុមមកពីទ្វីបអាហ្រ្វិក​ នីហ្សេរីយ៉ា​ ឡើងឈរនៅលេខ២​ បណ្តោះអាសន្នក្នុងពូល​ D ដែលធ្វើឲ្យ អាហ្សង់ទីន​ មានសង្ឃឹមឡើងវិញ​ ក្នុងការឈ្នះកៅអី ទៅវគ្គ១៦ក្រុម​ ដែលត្រូវឈ្នះនីហ្សេរីយ៉ាច្រើនគ្រាប់​ និង អាយឡែន​ ត្រូវការឈ្នះ ក្រូអាត ដាច់ខាតដែរនោះ​ នៅថ្ងៃប្រកួតជុំទី៣​ សប្តាហ៍ក្រោយ។

ទី៣៖ ស្វីស ឈ្នះ ស៊ែប៊ី នៅ​នាទីចុងម៉ោង

ក្រុមបាល់ទាត់នៅប្លុកអឺរ៉ុបដូចគ្នា​ ស្វីស​ រកបាន៣ពិន្ទុបន្ថែម​ ក្រោយយកឈ្នះស៊ែប៊ី លទ្ធផល​ ២-១​ បញ្ចប់ជុំទី២នៃពូល​ E ក្នុង​ World Cup 2018 នៅប្រទេសរុស្ស៊ី។ ស៊ែប៊ី​ បានធ្វើការនាំមុខស្វីស​ ១គ្រាប់មុនតាំងពីនាទីទី៥​ វគ្គទី១​ មកម៉្លេះ តែត្រូវបាន​ Granit Xhaka មកពីក្លឹប​ Arsenal ជួយឲ្យស្វីសតាមស្មើវិញនៅនាទីទី៥២​ និងមិត្តរួមក្រុម​ Shaqiri រកបានគ្រាប់ជ័យជម្នះនៅនាទីទី៩០+១។

៣ពិន្ទុបន្ថែមនេះដែរ​ ធ្វើឲ្យស្វីស​ រកបាន៤ពិន្ទុស្មើនឹងប្រេស៊ីល​ ឆ្លងកាត់២ប្រកួតដូចគ្នាឈរលេខរៀងទី២​ ក្នុងពូល​ E បណ្តោះអាសន្ន​ និងស៊ែប៊ី​ ឈរនៅលេខ៣​ មាន៤ពិន្ទុដែរ​ និងក្រុមហាលអាវ​ កូស្តារីកា​ លេខ៤​ ឈរបាតតារាង​ គ្មានពិន្ទុទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here