ខ្សែបម្រើ Philippe Coutinho និងខ្សែប្រយុទ្ធ Neymar បានចែកគ្នាបំប៉ើងសំណាញ់ទីម្នាក់មួយគ្រាប់ចុងម៉ោងជួយឲ្យក្រុមជម្រើសជាតិប្រេស៊ីលផ្ដួលកូស្ដារីកាជាមួយលទ្ធផល ២ គ្រាប់ទល់នឹង ០ នៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ វគ្គជម្រុះនៃពូល E ។ ជាមួយនឹងលទ្ធផលជ័យជម្នះនេះដែរបានធ្វើឲ្យប្រេស៊ីលដែលបានប្រកួតស្មើជាមួយស្វីសកាលពីប្រកួតបើកឆាកនោះឡើងទៅឈរលើកំពូលតារាងនៃពូល E យ៉ាងរំភើយ ហើយពួកគេត្រូវការត្រឹមតែលទ្ធផលស្មើប៉ុណ្ណោះសម្រាប់ប្រកួតចុងក្រោយ ដើម្បីឲ្យពួកគេអាចឡើងទៅកាន់វគ្គ ១៦ ក្រុមនៃការប្រកួតពាន World Cup ខណៈដែលប្រកួតចុងក្រោយគឺពួកគេនឹងត្រូវប៉ះគ្នាជាមួយស៊ែប៊ី។ ចំណែកកូស្ដារីកាដែលមិនមានសូម្បីតែមួយពិន្ទុនៅក្នុងដៃនោះទំនងជាមិនមានឱកាសឡើងទៅវគ្គបន្តទៀតទេ បើទោះបីពួកគេនៅសល់មួយប្រកួតទៀតក្នុងដៃដែលពួកគេត្រូវប៉ះគ្នាជាមួយស្វីសក៏ដោយ។
ប្រែសម្រួល ៖ ភក្ដី