ក្រុមជម្រើសជាតិអូស្ដ្រាលីបានរក្សាក្ដីសង្ឃឹមរបស់ពួកគេក្នុងការឈានទៅកាន់វគ្គបន្តនៃការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ បន្ទាប់ពីការស៊ុតបាល់ពិន័យ ១១ ម៉ែត្របញ្ចូលទីពីសំណាក់ខ្សែបម្រើ Mile Jedinak ដែលជាគ្រាប់បាល់ជួយឲ្យអូស្ដ្រាលីតាមបានស្មើដាណឺម៉ាកនៃការប្រកួតនៅក្នុងពូល C ។ ខ្សែបម្រើរបស់ក្រុមមាន់ខ្នាយមាស Tottenham កីឡាករ Christian Eriksen គឺជាអ្នករកគ្រាប់នាំមុខឲ្យដាណឺម៉ាក ប៉ុន្តែត្រូវបានអូស្ដ្រាលីតាមស្មើមកវិញ បន្ទាប់ពីទទួលបានបាល់ពិន័យ ១១ ម៉ែត្រ និងស៊ុតបានសម្រេចដោយខ្សែបម្រើរបស់ក្រុម Aston Villa, Jedinak ។
តែទោះជាយ៉ាងណា លទ្ធផលមួយស្មើនេះក៏វាគ្រប់គ្រាន់នឹងឲ្យដាណឺម៉ាកឡើងឈរលើកំពូលតារាងនៃពូល C បានយ៉ាងស្រួលជាមួយនឹង ៤ ពិន្ទុនៅក្នុងដៃ ខណៈដែលអូស្ដ្រាលីនៅតែមានឱកាសដើម្បីឆ្លងទៅវគ្គបន្តទៀតសម្រាប់ការប្រកួតពាន World Cup ឆ្នាំនេះ។ ឯដាណឺម៉ាកដែលខកខានការឡើងដល់វគ្គ ១៦ ក្រុមក្នុងការប្រកួត World Cup តាំងពីឆ្នាំ ២០០២ មួយនេះមានភាគរយខ្ពស់ក្នុងការឡើងវគ្គ ១៦ ក្រុមសម្រាប់ការប្រកួតនាឆ្នាំនេះ បន្ទាប់ពីពួកគេទទួលបានជ័យជម្នះលើប៉េរ៉ូកាលពីថ្ងៃប្រកួតបើកឆាក។
ប្រែសម្រួល ៖ ភក្ដី