កប់​បាត់​!!! បឹងកេត​​បើក​ឲ្យ​ចូល​ទស្សនា​ដោយ​សេរី​នូវ​ការ​ប្រកួត​ជាមួយ​ណាហ្គា​នា​ថ្ងៃ​អាទិត្យ​នេះ​

0
458

ក្រុម​បឹង​កេត​នៅ​ថ្ងៃ​នេះ​បាន​ប្រកាស​នូវ​ដំណឹង​ដ៏​រំភើប​រីករាយ​មួយ​សម្រាប់​អ្នក​គាំទ្រ​វិស័យ​កីឡា​បាល់ទាត់​ និង​ចង់​ចូល​រួម​ទស្សនា​ការ​ប្រកួត​នៃ​លីក​កំពូល​របស់​កម្ពុជា​ដោយ​ផ្ទាល់​​រវាង​​ក្រុម​បឹងកេត​​ និង​ណាហ្គា​វើល​​នា​ថ្ងៃ​អាទិត្យ​​ ខណៈ​ដែល​ដំណឹង​ល្អ​នោះ​គឺ​ថា​​អ្នក​គាំទ្រ​ទាំង​អស់​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​​​ទស្សនា​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ ២ ដែល​នឹង​​ធ្វើ​ការ​ប្រកួត​នា​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ដោយ​​សេរី​។

សរសេរ​នៅ​លើក​ផេក​ហ្វេសប៊ុក​ផ្លូវការ​ បឹងកេត​បាន​ឲ្យ​ដឹង​យ៉ាង​ដូចច្នេះ​ថា​ ៖ “សូម​ជម្រាប​ជូន​ដំណឹង​ដល់​អ្នក​គាំទ្រ​និង​សាធារណៈ​ជន​ទាំង​អស់​ឲ្យ​បាន​ជ្រាបថា ​ដើម្បី​ញ៉ាំង​ឲ្យ​ការ​ប្រកួត​ចុង​ក្រោយ​ជើង​ទី១​នៃ​លីគ​កំពូល​កម្ពុជា រវាង​ក្រុម​បឹង​កេ​តទល់​នឹង​ណាហ្គាវើល​កាន់​តែកក្រើក​និង​អស្ចារ្យ។ ក្លិប​នឹង​ពុំ​មាន​ធ្វើ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​នោះ​ទេគឺ​បើក​ឲ្យ​ចូល​ទស្សនា​ដោយ​សេរី​តែម្ដង​សម្រាប់​ការ​ប្រកួត​គូរទី២​រវាង​បឹង​កេ​តទល់​នឹង​ណាហ្គាវើល​ដែល​ប្រកួត​នៅ​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច។ ដូច្នេះ​សម្រាប់​បងប្អូន​អ្នក​គាំទ្រ​ទាំង​អស់​ដែល​ចង់​ទស្សនា​ការ​ប្រកួត​របស់​បឹង​កេត​នឹង​ណាហ្គាវើលអាចរង់ចាំ​ទស្សនា​បាន​ក្រោយ​បញ្ចប់​គូទី១​ដោយ​ពុំ​ចាំបាច់​ទិញ​សំបុត្រ​ចូល​ទស្សនា​ឡើយ។ ជាង​នេះ​ទៅ​ទៀត​នៅ​ថ្ងៃ​អាទិត្យ​ទី២៤ នេះ​យើង​ក៏​នឹង​មាន​ការ​លក់​ឈុត​រដូវ​កាល​ថ្មី​ក្នុង​តម្លៃ​ពិសេស​ផង​ដែរ​នៅ​ពហុកីឡដ្ឋាន​ជាតិ។”

អត្ថបទ ៖ ភក្ដី
ប្រភព ៖ ហ្វេសប៊ុក​ផេក​បឹងកេត

LEAVE A REPLY

Please enter your comment!
Please enter your name here