នេះជាប្រវត្តិរូបដ៏កំសត់របស់កីឡា Lukaku ដែលស៊ុតបាន២គ្រាប់ ក្លាយជាវីរបុរសបែលហ្សិក

0
294

កីឡាករវ័យ២៥ឆ្នាំ បានរៀបរាប់ប្រាប់ដល់ Players’ Tribune ថា កាលរូបគេនៅអាយុ៦ឆ្នាំ ឪពុកបានចូលនិវត្តន៍ពីកីឡាករបាល់ទាត់ ហើយម្តាយជាមេផ្ទះ ដែលពេលនោះក្រខ្សត់យ៉ាងខ្លាំង។ ថ្ងៃមួយ រូបគេឃើញម្តាយលាយទឹកដោះគោជាមួយនឹងទឹក ដើម្បីឲ្យបានច្រើនញាំបានទាំងអស់គ្នា ជាមួយបងប្អូនម្នាក់ទៀត។

Lukaku បន្តថា តាមពិតខ្ញុំដឹងថាពេលនោះគ្រួសារខ្វះខ្លាំងណាស់ ខ្ញុំខំញញឹមនិងញាំឲ្យបានច្រើន ដើម្បីកុំឲ្យម្តាយ កាន់តែពិបាកចិត្ត។ ថ្ងៃមួយ ខ្ញុំត្រឡប់ពីសាលា ឃើញម្តាយរបស់ខ្ញុំអង្គុយយំ ព្រោះគ្មានអាហារញាំ។ ពេលនោះខ្ញុំបានបួងសួងដល់ព្រះ និងសន្យាចំពោះខ្លួនឯងថា ពេលខ្ញុំធំឡើង ខ្ញុំនឹងជួយគ្រួសារឲ្យធូរធារនឹងគេ មិនឲ្យអ្នកម្តាយលំបាកទៀតទេ។ ពេលនេះ អ្នកម្តាយបានឃើញបងប្អូនយើងទាំង២នាក់ លេងនៅ World Cup គាត់ពិតជាសប្បាយចិត្តណាស់ និងដូចជាការយល់សប្តិមួយ។

Romelu Lukaku ខ្សែប្រយុទ្ធក្លឹប Manchester United បានក្លាយជាវីរបុសបែលហ្សិក បន្ទាប់ពីស៊ុតបាន២គ្រាប់ម្នាក់ឯង ជួយឲ្យបែលហ្សិក ឈ្នះប្រកួតដំបូងនៅ World Cup 2018។ តាមពិតប្រវត្តិរបស់ Lukaku ពិតជាកំសត់ខ្លាំងណាស់ កាលរូបគេនៅតូច។

Lukaku កំពុងលេង World Cup 2018 ជាមួយនឹងប្អូនប្រុសរបស់គេឈ្មោះ Jordan Lukaku ម្នាក់ទៀតផងដែរ នៅប្រទេសរុស្ស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here