កីឡាករខ្សែការពារ Aleksandar Kolarov បានបំប៉ើងសំណាញ់យ៉ាងអស្ចារ្យតាមរយៈការទាត់បាល់ហ្វ្រីឃីកបញ្ចូលទីរបស់ក្រុមកូស្ដារីកាឲ្យក្រុមជម្រើសជាតិស៊ែប៊ីទទួលបានជ័យជម្នះ ១ ទល់នឹង ០ នៅក្នុងការប្រកួតពានរង្វាន់ World Cup នៃវគ្គជម្រុះក្នុងពូល E ។ ប្រធានក្រុមជម្រើសជាតិស៊ែប៊ី និងជាអតីតខ្សែការពាររបស់ក្រុមមេឃខៀវ Manchester City រូបនេះបានទាត់បាល់បញ្ចូលទីក្នុងរយៈចម្ងាយជាង ២២ ម៉ែត្រទម្លុះសំណាញ់ទីផុតដៃអ្នកចាំទីកូស្ដារីកា កីឡាករ Keylor Navas ហើយក៏ជាគ្រាប់បាល់ដែលធ្វើឲ្យស៊ែប៊ីទទួលបាន ៣ ពិន្ទុនៅក្នុងដៃ និងឈរនៅលើកំពូលតារាងនៃពូល E ដែលមានប្រេស៊ីល និងស្វីស។ ចំណែកកូស្ដារីកាវិញស្ទើរតែមានឱកាសទម្លុះសំណាញ់ទីរបស់ស៊ែប៊ីបានសម្រេចមួយគ្រាប់ដែរនៅពេលដែលខ្សែការពារ Giancarlo Gonzalez តែតមួយក្បាល ប៉ុន្តែបានត្រឹមរំលងរបារទី។
ប្រែសម្រួល ៖ ភក្ដី