ក្រុមជម្រើសជាតិអាហ្សង់ទីនបានត្រឹមស្មើជាមួយអ៊ីស្លង់នៅក្នុងការប្រកួតដំបូងនៃពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ នេះនាវគ្គជម្រុះចែកពូល ខណៈដែលខ្សែប្រយុទ្ធឆ្នើម Lionel Messi បានខកខានឱកាសក្នុងការរកគ្រាប់បាល់បញ្ចូលទីពីការស៊ុតបាល់ពិន័យ ១១ ម៉ែត្រទៅលើអ៊ីស្លង់។ តែទោះជាយ៉ាងណា ជាមួយនឹងលទ្ធផលមួយស្មើនេះប្រហែលជាមិនមែនឧបសគ្គធំសម្រាប់អាហ្សង់ទីនដែលខំស្កាត់មកតាំងពីទ្វីបអាមេរិកខាងត្បូងមួយនេះឡើយ ដោយពួកគេនៅសល់ ២ ប្រកួតទៀតនៃការប្រកួតក្នុងពូលរបស់ពួកគេដើម្បីបន្តក្ដីសង្ឃឹមឡើងទៅវគ្គបន្តនៃការប្រកួតពាន World Cup ។ ប្រកួតក្រោយអាហ្សង់ទីននឹងត្រូវប៉ះគ្នាជាមួយក្រូអាត ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ២២ មិថុនានេះ។
ប្រែសម្រួល ៖ ភក្ដី