កុំភ្លេចណា!!! ផ្សិតត្រចៀកកណ្តុរ មានរស់ជាតិឆ្ងាញ់ហើយ ថែមទាំងជួយសម្រស់យើងទៀត

0
1355

នៅពេលដែលអ្នកបរិភោគ ត្រូវស្បែករបស់អ្នកនឹងស្អាតឯង ដោយអ្នកមិនចាំបាច់ប្រើគ្រឿងសម្អាង ក៏ស្បែកអ្នកមិនគ្រើមដែរ។ ដូចនេះអ្នកគួរតែញ៉ាំត្រចៀកកណ្តុរ នោះវានឹងអាចធ្វើឲ្យស្បែក អ្នកស្អាតជាមិនខានឡើយ។ តើវាអាចជួយស្បែកអ្នកត្រង់ណាខ្លះទៅ? នៅក្នុងត្រចៀកកណ្តុរ នេះមានប្រូតេអ៊ីនខ្ពស់ រួមជាមួយសារធាតុដទៃទៀត ដែលល្អចំពោះសុខភាពអ្នក។ នៅក្នុងនោះក៏មានវីតាមីន E ដែលជាសារធាតុជួយឲ្យស្បែកអ្នកសបាន ហើយវាក៏មានជាតិដែកខ្ពស់ដែរ។
ជាពិសេសវាមានវីតាមីន រួមជាមួយជាតិរ៉ែ ដែលអាចជួយសម្អាតឈាមអ្នកឲ្យស្អាត គ្មានជាតិពុលអាចបន្សល់ទុក បានឡើយ។ ចំពោះអ្នកដែលមានស្បែកគ្រើម ដោយសារមានជំងឺទល់លាមក អ្នកអាចញ៉ាំវាបាន នោះវានឹងជួយធ្វើឲ្យស្បែកអ្នកស្អាតវិញ៕
ម៉្យាងទៀតផ្សិតត្រចៀកកណ្តុរនេះមានពណ៏ផ្សេងៗគ្នា និងមានលក្ខណ:ពិសេសដោយឡែកផ្សេងៗគ្នាទៀតផង ។

– ផ្សិតត្រចៀកកណ្តុរពណ៏ខ្មៅ៖ ជួយក្នុងយន្តការខួរខ្បាល បេះដូង សួត ថ្លើម ជំរុយចរន្តឈាមរត់ បន្ថយអាការរមួលករពើ និងការពារមិនអោយកើតជំងឺរឬសដូងបាត ។

ផ្សិត–ត្រចៀកកណ្តុរ-

– ផ្សិតត្រចឿកកណ្តុរព៏ណស៖ ជួយដល់ទឹកកាម ប៉ូវថ្លើម បេះដូង និងខួរក្បាល ជំរុញពោះវៀនអោយធ្វើការបានល្អ និងទប់ស្កាត់

ការលូតលាស់នៃកោសិការ មហារីកគ្រប់ប្រភេទ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here