អីយ៉ាស្ងាត់ៗ លោក ផន រង្សី ក៏បានធ្វើការភ្ជាប់ពាក្យជាមួយនឹងនារីរូបស្រស់សោភាថ្មីម្នាក់

0
510

(តារា) ដំណឹងភ្ជាប់ពាក្យរបស់ លោក ផន រង្សី  បានធ្វើឲ្យមហាជនជាច្រើនសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ក៏ព្រោះតែក្រោយពីបែកគ្នាជាមួយនឹងអតីតគូដណ្តឹងមកគឺគ្មានស្រមោលអំពីស្នេហាថ្មីឡើយ។

លោក ផន រង្សី និងតារាកំប្លែងកញ្ញា វ៉ាន់ នីឡា បានធ្វើការផ្តាច់ពាក្យ និងបែកបាក់ស្នេហាជាមួយគ្នាអស់រយៈពេលមួយឆ្នាំ គេពុំដែរលេចឮដំណឹងថា លោក ផន រង្សី និង វ៉ាន់ នីឡា រកស្នេហាថ្មីដើម្បីជំនួសរបួសចាស់ឡើយ។ ប៉ុន្តែកាលពីព្រឹកថ្ងៃទិ១៤ ខែមិថុនា ឆ្នាំ២០១៨នេះ អតីតគូដណ្តឹងតារាកំប្លែងកញ្ញា វ៉ាន់ នីឡា លោក ផន រង្សី បានធ្វើការភ្ជាប់ពាក្យជាមួយនឹងនារីរូបស្រស់សោភាថ្មីម្នាក់ដែលមានឈ្មោះ ហ៊ុន អាប៉ូ ។ ចំណែកឯកញ្ញា វ៉ាន់ លីឡា នៅមិនទាន់ដឹងដំណឹងយ៉ាងនោះទេ ?

សូមបញ្ជាក់ដែរថា នៅក្នុងពិធីភ្ជាប់ពាក្យនេះបានប្រព្រឹត្តឡើងដោយភាពសាមញ្ញា មានញាត្តិមិត្តជិតស្និទ្ធមកចូលរួមអបអរសាទរផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here