គួឲ្យអាណិតណាស់ ឪពុកស្លាប់ ម្តាយរត់ចោល ខ្លួននៅតូច បែមកត្រូវរ៉ាប់រងអម្រែកជីវិតយ៉ាងធ្ងន់បំផុត

0
588

គួឲ្យអាណិតណាស់ ​ឪពុក​ស្លាប់ ​ម្តាយ​រត់ចោល ខ្លួននៅតូច បែមកត្រូវ​រ៉ាប់រង​អម្រែក​ជីវិត​យ៉ាង​ធ្ងន់បំផុត ដោយ​ត្រូវ​មើលថែ​ប្អូន​តូចៗ ២​នាក់​ ។ ក្មេងៗ​ដែល​ធ្លាប់​ឆ្លងកាត់​ឧបសគ្គ​ច្រើន នឹង​មាន​ជីវិត​រឹងមាំ និង​មាន​ភាពចាស់ទុំ​ជាង​ក្មេង​ដែល​​មិន​ធ្លាប់​ឆ្លងកាត់​ការលំបាក ហើយ​រឿង​នេះ​បាន​កើតឡើង​ចំពោះ​កុមារ​រី​ម្នាក់ នៅ​ក្នុង​ភូមិតូច​មួយ ស្ថិតក្នុង​តំបន់ Nantang ខេត្ត Gaozhou ប្រទេស​ចិន​។​ នេះ​បើ​តាម​ការចេញផ្សាយ​របស់ Good Times​។​

កាលពី ៣​ឆ្នាំមុន ឪពុក​របស់​នាង​បាន​ស្លាប់​ដោយសារ​ជំងឺមហារីក ចំណែក​ម្តាយ​បាន​រត់​ចោល​នាង ធ្វើឲ្យ​នាង​ទទួលរង​ការលំបាក​តាំង​ពី​តូច និង​ត្រូវ​មើលថែ​ប្អូនៗ ២​នាក់​អាយុ ៤​ឆ្នាំ និង ៦​ឆ្នាំ​។​

ដោយសារ​ឪពុក​ស្លាប់ និង​ម្តាយ​រត់ចោល នាង​តូច​ឈ្មោះ Xiao Ying អាយុ ១០ ត្រូវ​រ៉ាប់រង​លើអម្រែក​ជីវិត​​យ៉ាង​ធ្ងន់ និង​ត្រូវ​មើលថែ​ប្អូន​តូច​ទាំងពីរ ដោយសារ​តែ​គ្រួសារ​នាង​ក្រីក្រ និង​រស់នៅ​ក្នុង​ស្ថានភាព​​លំបាក​។​

​កិច្ចការ​ដែល​នាង​ត្រូវ​ធ្វើ​រាល់​ព្រឹក​គឺ បង្រៀន​ប្អូនៗ​ឲ្យ​ចេះ​សម្អាតខ្លួន​នៅ​ពេល​ព្រឹក ដូចជា​ដុសធ្មេញ​​ជាដើម និង​នាំ​ពួកគេ​ទៅ​សាលារៀន​។​

ទោះ​បី​ត្រូវ​រ៉ាប់រង​មើលថែ​ប្អូនៗ​យ៉ាងណាក៏ដោយ Xiao Ying មិន​បោះបង់​ការសិក្សា​នោះទេ គឺ​នាង​ទៅ​រៀន​ជាមួយ​ប្អូនៗ​ដែរ​។ Xiao Ying ក៏​ជា​សិស្ស​គំរូ​ក្នុង​សាលា​ផងដែរ​។ ថ្ងៃ​មួយ​ក្នុង​សាលា​​របស់​នាង​មាន​ការ​ផ្តល់​អាហារ​ពេលព្រឹក មាន​បបរ​មួយ​ចាន និង​នំ​បុ័ង​មួយ​ដុំ ហើយ​នាង​ហូប​​តែ​បបរ និង​ទុក​នំ​មួយ​ដុំ​នោះ​សំរាប់​ឲ្យ​ប្អូនៗ​នៅ​ឯង​ផ្ទះហូប​។

ពេល​ចេញពី​សាលា នាង​ប្រញាប់​ទៅផ្ទះ ដើម្បី​ធ្វើ​ម្ហូប និង​ចំអិនបាយ​ឲ្យ​ប្អូនៗ​។ ម្ហូប​ដែល​ពួក​គេ​ហូប​ រៀងរាល់ថ្ងៃ គឺ​ឆា​បន្លែ​ទទេ​មិន​មាន​​សាច់​នោះទេ​។ ការរស់នៅ​ប្រចាំថ្ងៃ​ទទួល​បាន​ការ​ផ្គត់​ផ្គង​ពី​​ពូ​របស់​នាង ហើយ​ពេល​ខ្លះ អ្នកជិតខាង ក៏​មាន​ផ្តល់​អាហារ​ដូចជា​សាច់​ដល់​ពួកគេ​ដែរ​។​

កិច្ចការ​រាល់​ថ្ងៃ​របស់​នាង គឺ​នាង​ត្រូវ​ដាំ​បាយ បោក​ខោ​អាវ​ឲ្យ​ប្អូន និង​កិច្ចការ​ផ្ទះ​ផ្សេងៗ​ទៀត ប៉ុន្តែ​នាង​ធ្វើ​វា​បាន​យ៉ាង​ស្ទាត់​ជំនាញ ដោយសារតែ​នាង​ជា​ក្មេងស្រី​មានជីវិត​លំបាក​តាំងពី​តូច ដូច្នេះ​​ការងារ​បែប​នេះ​វា​ធម្មតា​សំរាប់​នាង​ទៅ​ហើយ​។​

ទីបំផុត​ការតស៊ូ​របស់ Xiao Ying បាន​លិចលឺ​ដល់​ខាង​សាលា ហើយ​ខាង​សាលា​ក៏​បាន​រៀបចំ​ឲ្យមាន​ការបរិច្ចាក​ដើម្បី​សម្រួ​ល​ដល់​ការរស់នៅ​របស់​នាង​។ មាន​សប្បុរសជន​ជាច្រើន​បាន​ជួយផ្តល់​​ជា​លុយកាក់ និង​សម្ភារៈ ដើម្បី​ជួយ​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here