នរណានឹងដើរចេញពីការប្រកួត TV5 Boxing Knock-Out Serir by K-Cement នាយប់ថ្ងៃទី១៦ ខែមិថុនានេះ

0
247

(ភ្នំពេញ) ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ ឡូញ វ៉ាន់ឌី មកពីក្លិបពន្លឺវិបុលដារិទ្ធពោធិ៍សែនជ័យជួបជាមួយអ្នកប្រដាល់ឈ្មោះ កំពែង ខ្មៅ  សម្រាប់ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serir by K-Cement នាយប់ថ្ងៃទី១៦ ខែមិថុនានេះនឹងមានអ្នកប្រដាល់២រូបទៀតទទួលបានកៅអីសម្រាប់ឡើងទៅប្រកួតជម្រុះនៅជុំទី២ និង២រូបទៀតត្រូវខ្ទាតចេញពីការប្រកួតតែម្ដង ។ ក្នុងនោះ កីឡាករមកពីក្លិបតាព្រហ្មមានជ័យត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ក្រុងអង្គរគឺ សេក ចៅជូត មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ។ តាមពិតទៅ ផាន រះ គឺជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់ប៉ុន្តែមួយរយៈនេះអ្នកប្រដាល់រូបនេះជួនក៏ជួបសំណាងល្អ ជួនក៏ជួបបញ្ហាវេទនាដោយត្រូវគូប្រកួតវាយឲ្យសន្លប់ក៏មាន ។ យ៉ាងណាក៏ដោយ រូបគេនៅតែជាអ្នកប្រដាល់ដែលវាយចេញធ្ងន់ប៉ុន្តែភាពអំណត់ និងចិត្តក៏មិនសូវជាធំដែរទេ ពោលគឺប្រសិនបើគូប្រកួតខ្លាំងតែបន្តិចនោះ ផាន រះ នឹងវាយចេញលែងរួចហើយស្រួលមិនស្រួលរកកន្លែងដេកក៏មានដែរ ។ ចំពោះ សេក ចៅជូត វិញមិនសូវមានឱកាសឡើងមកប្រកួតនៅភ្នំពេញនោះទេ ប៉ុន្តែតាមរយៈការឡើងមកម្ដងម្កាលនោះធ្វើឲ្យគេដឹងថាអ្នកប្រដាល់រូបនេះមានភាពអំណត់ខ្ពស់គ្រាន់តែការវាយចេញរបស់គេមិនសូវមានកលល្បិចដោយច្រើនតែវាយចេញត្រង់ៗពេក ។ ដូច្នេះ តើជំនួបមួយនេះ សេក ចៅជូត អាចរកបានកៅអីសម្រាប់ឡើងទៅប្រកួតជម្រុះជុំទី២ទៀតឬក៏កៅអីជុំទី២ជារបស់អ្នកប្រដាល់ ផាន រះ ?៕

LEAVE A REPLY

Please enter your comment!
Please enter your name here