កីឡាការិនីបាល់ទាត់កូនកាត់ខ្មែរ-អូស្រ្ដាលី ធ្វើដំណើរពីអាមេរិក មកជួយក្រុមជម្រើសជាតិកម្ពុជា

0
535

(ភ្នំពេញ) កីឡាការិនីបាល់ទាត់កូនកាត់ខ្មែរ-អូស្រ្ដាលី ដែលកំពុងលេងឲ្យក្រុមបាល់ទាត់កម្រិតសាកលវិទ្យាល័យមួយ នៃសហរដ្ឋអាមេរិក បានធ្វើដំណើរមកកម្ពុជាហើយ ដើម្បីជួយដល់ក្រុមជម្រើសជាតិកម្ពុជា ដែលត្រៀមចូលរួមប្រកួតបាល់ទាត់នារីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៣០ ខែមិថុនា រហូតដល់ថ្ងៃទី១៣ ខែកក្កដាខាងមុខ ។

សូមបញ្ជាក់ថា Sandra Hill គឺជាកូនស្រីរបស់លោកស្រី Houn Monika ដែលមានស្វាមីជាជនជាតិអូស្រ្ដាលី ខណៈលោកស្រី គឺជាអតីតកីឡាការិនីបាល់ទះជម្រើសជាតិកម្ពុជា កាលពីទស្សវត្តន៍ទី៩០ ត្រូវជាប្អូនស្រីបង្កើតរបស់លោកស្រី ប្រាក់ សម្ផស្ស ពិធីការិនីកីឡាដ៏ល្បីរបស់កម្ពុជាទៀតផង ដូច្នេះកីឡាការិនីវ័យក្មេងរូបនេះក៏ត្រូវជាក្មួយស្រីរបស់លោក ប្រាក់ សុវណ្ណារ៉ា (គ្រូបង្វឹកក្រុមជម្រើសជាតិ) និងលោក ប្រាក់ វុទ្ធី គ្រូបង្គោលក្រុមអគ្គិសនីកម្ពុជា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here