សម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៩ នៅហ្វីលីពីន កម្ពុជា នឹងស្នើរសុំបន្ថែមកីឡា ៦ប្រភេទទៀត

0
308

ភ្នំពេញ៖ កម្ពុជានឹងដាក់លិខិតជាផ្លូវការស្នើរសុំប្រទេសហ្វីលីពីនដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣០ ឆ្នាំ២០១៩ ដើម្បីបន្ថែមចំនួន៦ប្រភេទកីឡាទៀត បន្ទាប់ពីប្រទេសនេះប្រកាសជាផ្លូវការលើ ៣០ ប្រភេទកីឡានៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សា SEA GAMES និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍កន្លងមក។

ឮលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា ប្រទេសកម្ពុជានឹងបញ្ជូនលិខិតជាផ្លូវការដើម្បីស្នើរសុំប្រទេសហ្វីលីពីនដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2019 លើកទី៣០ ចំនួន៦ប្រភេទកីឡាបន្ថែមទៀតរួមមានកីឡា៖ ប៉េតង់, កីឡាវ៉ូវីណាម, កីឡាវាយកូនបាល់, កីឡាហុកគី,  កីឡា E-sport និងកីឡាសូហ្វតេន្នីស ។

លោកអគ្គលេខាធិការបានបន្តថា ក្រោយពីកិច្ចប្រជុំក្រុមប្រឹក្សា SEA GAMES ប្រឹក្សាសហព័ន្ធកីឡាអាស៊ីអគ្នេយ៍នៅប្រទេសហ្វីលីពីនកន្លងមក ម្ចាស់ផ្ទះបានប្រកាសជាផ្លូវដាក់បញ្ជូន ៣០ប្រភេទកីឡាដំបូងហើយកីឡាផ្សេងៗទៀតឲ្យប្រទេសមួយៗជាសមាជិកអាចធ្វើលិខិតសុំប្រសិនបើមានប្រទេសច្រើនចូលរួមស្នើសុំដែរនោះគេនឹងពិចារណាដាក់បញ្ចូលបន្ថែម ដូច្នេះហើយទើបកម្ពុជាបានធ្វើលិខិតស្នើសុំបន្ថែម៦ប្រភេទកីឡាដូចខាងលើនេះព្រោះទាំងនេះជាប្រភេទកីឡាដែលកម្ពុជាមានសក្ដានុពលខ្លាំង ។ ប្រសិនបើគេទទួលយកសំណើរបស់កម្ពុជានោះកម្ពុជាមានជំនឿចិត្តថាចំនួនមេដាយស៊ីហ្គេមលើកទី២០នាឆ្នាំ ២០១៩នឹងអាចកើនលើងខ្ពស់ជាមិនខាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here