​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​​ Terry Butcher ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ហ្វីលីពីន​

0
370

​អតីត​​ប្រធាន​​ក្រុម​​ជម្រើស​​ជាតិ​​អង់គ្លេស​ លោក​ Terry Butcher ​​​និយាយ​​ថា​គាត់​មាន​អារម្មណ៍​ថា​ការ​ប្រកួត​​​​​បាល់ទាត់​​​គឺ​គ្មាន​​ក្ដី​ស្រលាញ់​​ចំពោះ​គាត់​ទាល់​តែ​សោះ​​​ មុន​ពេល​​ដែល​គាត់​ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​របស់​​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន។ បុរស​វ័យ​ ៥៩ ឆ្នាំ​រូប​នេះ​បាន​នៅ​ក្រៅ​រង្វង់​​នៃ​តំណែង​​អ្នក​ចាត់ការ​​ ចាប់​តាំង​ពី​គាត់​​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​ក្រុម​ Newport County កាល​ពី​ឆ្នាំ​ ២០១៥ ។ ហើយ​​​លោក​ Butcher ដែល​ធ្លាប់​បាន​បង្ហាញ​ខ្លួន​​ ៧៧ ប្រកួត​ជាមួយ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​បាន​ដឹកនាំ​ក្លិប​ដល់​ទៅ​ ៨ ផ្សេង​គ្នា​ ចាប់​តាំង​ពី​រូប​គាត់​បាន​បញ្ចប់​អាជីព​ជា​កីឡាករ​កាល​ពី​ឆ្នាំ​ ១៩៩០ ។

“ការ​ក្លាយ​ជា​​គ្រូ​បង្វឹក​នៃ​ក្រុម​ជម្រើស​ជាតិ​គឺ​​ជា​ជំហាន​ថ្មី​មួយ​ទៀត​សម្រាប់​ខ្ញុំ​។” លោក​ Butcher បាន​​ប្រាប់​ BBC Sport ។ ហើយ​អតីត​ខ្សែ​ការពារ​របស់​ក្រុម​ Ipswich Rangers ​ដែល​សព្វ​ថ្ងៃ​កំពុង​បម្រើ​ការ​នៅ​ក្នុង​បុស្ដិ៍​វិទ្យុ​ BBC រូប​នេះ​​បាន​​ថ្អូញ​ថ្អែរ​ថា​​តាំង​ពី​គាត់​ត្រូវ​ក្រុម​ Newport ដេញ​ចេញ​ពី​តំណែង​​មក​គឺ​គាត់​មិន​ទទួល​បាន​​​ច្រើន​ទេ​នូវ​ឱកាស​ដើម្បី​ត្រលប់​ទៅ​​អង្គុយ​លើ​កៅអី​អ្នក​ចាត់ការ​។ “មនុស្ស​ជា​ច្រើន​បាន​ចោទ​សួរ​ខ្ញុំ​ថា​តើ​​​​ខ្ញុំ​មិន​មាន​ក្ដី​ស្រលាញ់​ចំពោះ​ការ​ប្រកួត​បាល់​ទាត់​ទេ​ឬ​យ៉ាង​ណា​? ប៉ុន្តែ​ខ្ញុំ​​កាន់​តែ​មាន​អារម្មណ៍​ថា​បាល់ទាត់​​ទៅ​វិញ​ទេ​ដែល​ឃ្លាត​ឆ្ងាយ​ក្ដី​ស្រលាញ់​ចំពោះ​ខ្ញុំ​។”

និយាយ​ពី​ក្រុម​ជម្រើស​ជាតិ​​ហ្វីលីពីន​ឯណោះ​បាន​ឡើង​ទៅ​កាន់​ការ​ប្រកួត​នៃ​ពាន​រង្វាន់​ AFC Asian Cup ឆ្នាំ​ ២០១៩ ជា​លើក​ដំបូង​របស់​ពួក​គេ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​លោក​ Thomas Dooley ដែល​បាន​​​​ផុត​កុងត្រា​​កាល​ពី​ខែ​មីនា​កន្លង​ទៅ​។ ហើយ​ពួក​គេ​នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម​មហា​អំណាច​សេដ្ឋកិច្ច​ចិន​,​ កូរ៉េ​ខាង​ត្បូង​ និង​​កៀហ្ស៊ីស៊ីស្ថាន​ នា​​វគ្គ​​ជម្រុះ​​ក្នុង​ពូល​នៃ​ការ​ប្រកួត​​ពាន​រង្វាន់​ខាង​លើ​​ដែល​នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​​នា​ខែ​មករា​​ឆ្នាំ​ក្រោយ​។


ប្រែ​សម្រួល​ ៖ ភក្ដី

LEAVE A REPLY

Please enter your comment!
Please enter your name here