ព្រឹត្តិការណ៍នៃការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ឬ “The 2026 World Cup” នឹងត្រូវបានធ្វើឡើងនៅក្នុងប្រទេសចំនួន ៣ រួមគ្នា ពោលគឺប្រទេសចំនួន ៣ ដែលរួមមាន ៖ សហរដ្ឋអាមេរិក, ម៉ិកស៊ិក និងកាណាដានឹងធ្វើការសហការគ្នាដើម្បីរៀបចំធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ដ៏ធំបំផុតមួយនេះ ក្រោយពីពួកគេបានឈ្នះប្រទេសម៉ារ៉ុកក្នុងការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះតាមរយៈការបោះឆ្នោតជ្រើសរើសដោយប្រទេសជាសមាជិករបស់ FIFA ជាមួយនឹងការបោះឆ្នោតគាំទ្រ ១៣៤ សម្លេងទល់នឹង ៦៥ សម្លេង។
World Cup ឆ្នាំ ២០២៦ នឹងក្លាយជាការប្រកួតដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ដ្របាល់ទាត់ពិភពលោក ខណៈដែលក្រុមជម្រើសជាតិចំនួន ៤៨ ក្រុមនឹងត្រូវបានអនុញ្ញាតឲ្យចូលរួមនៅក្នុងការប្រកួតដែលពីមុនមកមានតែ ៣២ ក្រុមប៉ុណ្ណោះ។ ហើយបើតាមការគណនារបស់ FIFA ការប្រកួតពាន World Cup 2026 នឹងត្រូវចំណាយពេល ៣៤ ថ្ងៃដែលស្មើនឹង ៣៤ ប្រកួត។ “នៅក្នុងការប្រកួតបាល់ទាត់ អ្នកឈ្នះគឺមិនអាចមាន ២ នោះឡើយ។ ប៉ុន្តែយើងសហការទាំងអស់គ្នានៅក្នុងបាល់ទាត់។” លោក Carlos Cordeiro ប្រធានសហព័ន្ធបាល់ទាត់សហរដ្ឋអាមេរិកបានមានប្រសាសន៍។
គួររំលឹកផងដែរថាម៉ិកស៊ិកធ្លាប់បានធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតពាន World Cup ចំនួន ២ ដងរួចមកហើយគឺកាលពីឆ្នាំ ១៩៧០ និង ១៩៨៦ ខណៈដែលសហរដ្ឋអាមេរិកធ្លាប់ធ្វើម្ចាស់ផ្ទះម្ដងឲ្យគត់នៅក្នុងឆ្នាំ ១៩៩៤ ។ ដោយឡែកកាណាដាធ្លាប់ធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតពាន World Cup ផ្នែកបាល់ទាត់នារីឆ្នាំ ២០១៥ ។
ប្រែសម្រួល ៖ ភក្ដី