កីឡាករឆ្នើមរបស់ជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាការ នឹងកីឡាករ Saka Cernak ជនជាតិ អូស្រ្តាលី កំពុងស្ថិតក្នុងការសម្រេចចិត្តរបស់ក្លឹបបាល់ទាត់ Home United FC របស់ប្រទេសសឹង្ហបុរី ។ នេះបើតាមការប្រកាសលើបណ្តាញទំព័រ Instagram របស់ក្លឹបបាល់ទាត់ Home United FC ថារវាងកីឡាករទាំងពីរគេនឹងជ្រើសរើសយកម្នាក់ជាផ្លូវការ ។ ហើយក្នុងបណ្តាញសង្គមដដែលបានបន្តទៀតថា តើចាន់ វឌ្ឍនាការ អាចក្លាយជាកីឡាករខ្មែរទីមួយដែលលេងក្នុងលីគកំពូលសឹង្ហបុរីដែរឬទេ?
សូមបញ្ជាក់ផងដែរថា កីឡាករដែលមានប្រភពមកពីខេត្តកំពតរូបនេះត្រូវបានក្លឹប Pahang FC របស់ម៉ាឡេស៊ី សម្រេចផ្តាច់កុងត្រានៅដើមខែឧសភា ថ្មីៗនេះ ៕