ក្រុមបិសាចក្រហម Manchester United បានចុះហត្ថលេខាទិញខ្សែការពារវ័យក្មេងល្អបំផុតនៅអឺរ៉ុប គឺកីឡាករ Diogo Dalot ពីក្លិបយក្សនៅព័រទុយហ្គាល់ Porto ជាមួយនឹងតម្លៃខ្លួន ១៩ លានផោន។ កីឡាករវ័យ ១៩ ឆ្នាំដែលបង្ហាញខ្លួនបាន ៧ ប្រកួតឲ្យ Porto រូបនេះបានចុះកុងត្រារយៈពេល ៥ ឆ្នាំជាមួយកីឡដ្ឋាន Old Trafford របស់ United បន្ទាប់ពីក្លិបទាំង ២ បានព្រមព្រៀងគ្នាទៅវិញទៅមក។ Dalot បានបង្ហាញខ្លួនឲ្យជម្រើសជាតិព័រទុយហ្គាល់តាំងពីយុវជនអាយុក្រោម ១៥ ឆ្នាំ ដល់ក្រោម ២១ ឆ្នាំ និងក៏បានបង្ហាញខ្លួនជាមួយឆុតធំផងដែរ ខណៈដែលប្រកួតដំបូងរបស់គាត់គឺកាលពីខែតុលាឆ្នាំទៅ។
“ឱកាសនៃការផ្ទេរមកលេងឲ្យក្លិបមួយដែលធំបំផុតលើពិភពលោកបែបនេះគឺជាអ្វីដែលខ្ញុំមិនអាចបដិសេធបានទេ។” Dalot បាននិយាយ ក្រោយពីបញ្ចប់ការផ្ទេររបស់ខ្លួនទៅកាន់ទឹកដីអង់គ្លេស។ Dalot ត្រូវបានបណ្ដុះចេញពីថ្នាលយុវជនរបស់ Porto និងបានបង្ហាញខ្លួននៅក្នុងការប្រកួតពានរង្វាន់ Champions League រដូវកាលនេះផងដែរនាវគ្គ ១៦ ក្រុមចុងក្រោយដែលក្រុមរបស់គាត់បានប៉ះគ្នាជាមួយក្រុមហង្សក្រហម Liverpool ។ ហើយគាត់ត្រូវបានគេរំពឹងថានឹងផ្ដល់នូវការប្រកួតប្រជែងសម្រាប់ប្រធានក្រុម United គឺកីឡាករ Antonio Valencia ។
“បើនិយាយពីកីឡាករដែលមានវ័យស្របាលគាត់ Dalot គឺជាខ្សែការពារល្អបំផុតនៅអឺរ៉ុប។” លោក Jose Mourinho អ្នកចាត់ការរបស់ក្រុម United បាននិយាយអំពីកីឡាករចំណូលថ្មីរបស់ខ្លួន។ “គាត់គឺជាខ្សែការពារវ័យក្មេងដែលមានទេព្យកោសល្យគ្រប់យ៉ាងក្នុងការវិវត្តន៍ខ្លួនឆាប់រហ័សដើម្បីក្លាយជាកីឡាករល្អបំផុតសម្រាប់ក្លិបរបស់គាត់។” ហើយទន្ទឹមនឹងការទិញបាន Dalot គឺអាចនឹងជួយពន្លៀនដល់ការចាកចេញរបស់ខ្សែការពារអ៊ីតាលី Matteo Darmian ដែលត្រូវបានផ្សាភ្ជាប់ជាមួយក្រុមយក្សនៅលីកអ៊ីតាលី Juventus និងខ្សែការពារហូឡង់ Daley Blind ។
ប្រែសម្រួល ៖ ភក្ដី