អ្នក​ចាត់​ការ​ថ្មី​របស់​ Everton ថា​ទ្វារ​​នៅ​តែ​បើក​ចំហ​ជានិច្ច​សម្រាប់​ Rooney

0
282

អ្នក​ចាត់​ការ​ថ្មី​របស់​ក្លិប​ Everton លោក​ Marco Silva បាន​មាន​ប្រសាសន៍​ថា​ទ្វារ​​​នៅ​ Everton គឺ​នៅ​តែ​បើក​សម្រាប់​ខ្សែ​ប្រយុទ្ធ​ Wayne Rooney បើ​គាត់​ចង់​ស្នាក់​នៅ​បន្ត​ បើ​ទោះ​បី​ជា​អតីត​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម​ Manchester United រូប​នេះ​​​ហាក់​មាន​ទំនោរ​ចង់​ផ្លាស់​ទៅ​លេង​ឲ្យ​ក្លិប​​នៃ​លីក​កំពូល​របស់​សហរដ្ឋ​អាមេរិក​ DC United ក៏​ដោយ​។

បុរស​វ័យ​ ៣២ ឆ្នាំ​ Rooney ត្រូវ​បាន​គេ​​ដឹង​ថា​គាត់​បាន​ព្រម​ព្រៀង​​គ្នា​ជាមួយ​​ DC United ទាំង​ដែល​កុងត្រា​របស់​គាត់​ជាមួយ​ Everton នៅ​សល់​មួយ​ឆ្នាំ​ទៀត​ទើប​ផុត​។ ហើយ​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​លើក​ដំបូង​​របស់​ខ្លួន​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ Everton លោក​ Silva បាន​​និយាយ​ថា​​​លោក​មាន​ការ​គោលដៅ​ទិញ​កីឡាករ​​ល្បីៗ​មួយ​ចំនួន​បន្ថែម​ឲ្យ​ Everton ខណៈ​ដែល​គាត់​​​នៅ​តែ​មិន​បដិសេធ​​ឡើយ​ បើ​ Rooney ចង់​ស្នាក់​បន្ត​។

“Rooney គឺ​ជា​វីរបុរស​​មួយ​រូប​របស់​ក្លិប​ ហើយ​យើង​ត្រូវ​តែ​​យល់​​ពី​អ្វីៗ​គ្រប់​យ៉ាង​​ទាំង​នោះ​។” Silva បាន​​​និយាយ​។ “ហើយ​ទ្វារ​​នៅ​ Everton គឺ​នៅ​តែ​ចំហ​​ជានិច្ច​សម្រាប់​គាត់​។” Silva គឺ​ជា​​ជន​ទី​ ៣ ដែល​​បាន​មក​កាន់​តំណែង​​ជា​អ្នក​ចាត់ការ​នៅ​ Everton បន្ទាប់​​ពី​ក្លិប​នៃ​លីក​កំពូល​របស់​អង់គ្លេស​មួយ​​នេះ​បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​គ្រូ​បង្វឹក​ដល់​​ទៅ​ ២ រូប​​ក្នុង​រយៈ​ពេល​​មិន​ដល់​មួយ​ឆ្នាំ​​ ដែល​​ពួក​គេ​ទាំង​ ២ ​នោះ​គឺ​​លោក​ Ronald Koeman និង​​លោក​ Allardyce ដែល​ Everton សុំ​ចែក​ផ្លូវ​កាល​ពី​ខែ​មុន​។
ប្រែ​សម្រួល​ ៖ ភក្ដី

 

LEAVE A REPLY

Please enter your comment!
Please enter your name here