អវត្តមានរបស់ Gareht Bale ធ្វើអោយជំរើសជាតិ Wale កំពុងព្រួយបារម្ភ

0
435

លោក Ryan Giggs និយាយថាគាត់នឹងគ្មានវត្តមានរបស់កីឡាករ Woodburn & Bale សម្រាប់ការប្រកួតមិត្តភាពជាមួយ Mexico នោះទេ ។
ការប្រកួតមិត្តភាពអន្តរជាតិរវាង Wales និង Mexico នឹងត្រូវរៀបចំឡើងនៅថ្ងៃទី 29 ខែឧសភា ខណៈដែលវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នឹងប្រព្រឹត្តទៅនៅថ្ងៃទី 26 ខែឧសភា ។
អ្វីដែលគ្រប់គ្នាដឹងច្បាស់ Gareth Bale បានជួយក្លឹបប្រចាំប្រទេសរបស់ខ្លួនឲ្យទទួលជ័យជំនះជាច្រើនលើកពីមុនមក ប៉ុន្តែវានឹងអាចអវត្តមានកីឡាករ Gareth Bale នៅក្នុងរដូវការនេះ ជាហេតុធ្វើឲ្យប្រទេស wales ពីបាកយកឈ្នះទៅលើ Mexico ។

គួររំលឹកផងដែរថា Gareth Bale ជាកីឡាករដ៏ឆ្នើមដែលលេងឲ្យក្លឹប Real Madrid ហើយមានតួនាទីជាខ្សែប្រយុទ្ធឆ្វេង ហើយលោកបានរកគ្រាប់បាល់ជាច្រើនគ្រាប់ឲ្យក្លឹប Real Madrid ក្នុងការទទួលជ័យជំនះក្នុងការប្រគួតកន្លងមក ជាពិសេសកីឡាកររូបនេះនិងត្រូវលេងឲ្យក្លឹប Real Madrid ក្នុងរដូវការ Champion League ជាមួយនិងក្លឹបហង្សក្រហម Liverpool នៅថ្ងៃទី 26 ខាងមុខនេះ​ ។
ជាមួយគ្នានេះលោក Ryan Giggs បានបញ្ជាក់ទៀតថា ៖ វាពីតជាពិបាកសម្រាប់រូបលោកក្នុងនាមជាអ្នកចាត់ចែងប៉ុន្តែវាក៏ជាការផ្តល់ឱកាសដល់កីឡាករផ្សេងទៀតផងដែរ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here