ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បានចូលមកដល់ហើយ ដូច្នេះយើងទៅតាមដានមើលថាតើក្រុមណាដែលអាចរកគ្រាប់បាល់ដើម្បីឡើងទៅដល់វគ្គផ្តាច់ព្រ័ត្របាន ។
កាលពីយប់មិញនេះនៅវេលាម៉ោង ១៖៤៥នាទី ( ម៉ោងក្នុងស្រុក ) ជំនួបរវាងជើងខ្លាំងទាំងពីនៅជើងទី១គឺក្រុម liverpool vs Manchester city អ្នកដែលស្នេហាវិស័យកីឡាបាល់ទាត់និងអ្នកគាំទ្ររវាងក្រុមទាំងពីទន្ទឹងរងចាំមើលថាតើក្រុមណាអាចស៊ុតបញ្ចូលទីនិងអាចរកគ្រាប់បាល់បានមុននោះ ។
យើងឃើញថាការប្រកួតដ៍ស្វាត់ស្វាញយប់មិញនោះធ្វើអ្នកគាំទ្រទាំងសងខាងមានការភ័យផង អផង ដែលការប្រកួតនេះមានការសម្រុកគ្នាទៅវិញទៅមក លុះមកដល់ត្រឹមនាទី ទី១២ គឺកីឡាករ Mohamed Salah រកគ្រាប់បាល់ឲ្យក្រុម liverpool របស់ខ្លួននាំមុខក្រុម Manchester city ១-០ ។
លុះមិនទាន់បាន៨នាទី ស្រួលបួលផងកីឡាករខ្សែកាពារ Alex Oxlade-Chamberlain បានស៊ុតបញ្ចូលទី នៅនាទី ទី២០ដែលធ្វើឲ្យក្រុម liverpool នាំមុខក្រុម Manchester city ២-០ ។
ហើយការប្រកួតនេះបានអូសបន្លាយមកដល់នាទី ទី៣១ ធ្វើឲ្យក្រុម liverpool អាចរកគ្រាប់បាល់បន្ថែមជាគ្រាប់ទី៣ ឲ្យក្រុមរបស់ខ្លួនគឺដោយកីឡាករ Sadio Mané ។
លុះមកដល់នាទី ទី៩០ អាជ្ញាកណ្តាលបានផ្លុំកញ្ចែបញ្ចប់ការប្រកួតនៅជើងទី១ ដែលលទ្ធផលយើងបានឃើយហើយថាក្រុម liverpool ៣ vs Manchester city ០ ៕
បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូ
ដោយ៖SVD