ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បានចូលមកដល់ហើយ ដូច្នេះយើងទៅតាមដានមើលថាតើក្រុមណាដែលអាចរកគ្រាប់បាល់ដើម្បីឡើងទៅដល់វគ្គផ្តាច់ព្រ័ត្របាន ។
កាលពីយប់មិញនេះ ជំនួបរវាងជើងខ្លាំងទាំងពីនៅជើងទី១គឺក្រុម Barcelona vs Roma ដែលអ្នកស្នេហាវិស័យកីឡាបាល់ទាត់និងអ្នកគាំទ្ររវាងក្រុមទាំងពីទន្ទឹងរងចាំមើលថាតើក្រុមណាអាចស៊ុតបញ្ចូលទីនិងអាចរកគ្រាប់បាល់បានមុននោះ ។
យើងឃើញថាការប្រកួតដ៍ស្វាត់ស្វាញយប់មិញនោះធ្វើអ្នកគាំទ្រទាំងសងខាងមានការភ័យផង អផង ដែលការប្រកួតនេះមានការសម្រុកគ្នាទៅវិញទៅមក លុះមកដល់ត្រឹមនាទី ទី៣៨ គឺកីឡាករ Daniele De Rossi របស់ក្រុម Roma មានភ្លាត់ធ្វើចូលទីខ្លួនឯង ដែលធ្វើឲ្យក្រុមអ្នកមានបុណ្យ Barcelona អាចរកគ្រាប់បាល់នាំមុខក្រុម Roma ១-០ ។
លុះមកដល់នាទី ទី៥៥ កីឡាករ Kostas Manolas របស់ក្រុម Roma ដដែលបានធ្វើឲ្យភ្លាត់ម្តងទៀត ដែលធ្វើឲ្យក្រុម Barcelona អាចរកគ្រាប់បាល់ ទី២ ដើម្បីនាំមុខក្រុម Roma ២-០ ។
លុះមិនទាន់បាន៤នាទី ស្រួលបួលផងកីឡាករខ្សែកាពារ Gerard Pique បានស៊ុតបញ្ចូលទី នៅនាទី ទី៥៩ ដែលធ្វើឲ្យក្រុម Barcelona នាំមុខក្រុម Roma ៣-០ ។
ហើយការប្រកួតនេះបានអូសបន្លាយមកដល់នាទី ទី៨០ ក្រុម Roma ក៍អាចរកគ្រាប់ទី១ ជូនក្រុមរបស់ខ្លួនដោយកីឡាករ Edin Dzeko ដែលធ្វើឲ្យក្រុម Roma រៀងសប្បាយចិត្តបន្តិចដោយ Barcelon ៣ Roma ១។
ប៉ុន្តែការសប្បាយរបស់ក្រុម Roma មិនទាន់បានប៉ុន្មានផងកីឡាករខ្សែរប្រយុទ្ធដ៍ឆ្នើមរបស់ក្រុម Barcelona គឺកីឡាករ Luis Suarez បានរកគ្រាប់បាល់បន្ថែមក៍អាចថាជាគ្រាប់បាល់ជ័យជំនះផងដែរ ។
លុះមកដល់នាទី ទី៩០ អាជ្ញាកណ្តាលបានផ្លុំកញ្ចែបញ្ចប់ការប្រកួតនៅជើងទី១ ដែលលទ្ធផលយើងបានឃើយហើយថាក្រុម Barcelon៤-Roma១ ៕
បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូ
ដោយ៖ SVD