ថ្មីចែសមួយទៀតហើយ! មហាចោរផ្សងសំណាង ផ្លោះរបងចូលផ្ទះអ្នកលក់ចាប់ហ៊ួយមួយកន្លែង លួចគាស់យកតែក្រវិលកំប៉ុងស្រាបៀរកម្ពុជាអស់ចំនួន១៥កេះ

0
537

កាលពីម្សិលមិញនេះ តាមរយៈគណនេយ្យហ្វេសបុកបងប្រុសម្នាក់ឈ្មោះថា Raksmey Lanh បានបង្ហោះនូវរឿងរ៉ាវដ៏គួរឲ្យហួសចិត្តមួយ ដោយចោរហេងស៊យបានប្លោះរបងចូលផ្ទះអ្នកចាប់ហ៊ួច រួចលួយគាស់យកតែគ្រវិលកំប៉ុងតែប៉ុណ្ណោះ អស់ស្រាបៀរចំនួន១៥កេះ ទំនងចោរនោះគាស់ក្រវិលកំប៉ុងដើម្បីផ្សងយករង្វាន់។

តាមរយៈគណនេយ្យបងប្រុសខាងលើបានសរសេររៀបរ៉ាប់យ៉ាងដូច្នេះថា ៖
“មហាចោរផ្សងសំណាងបានផ្លោះរបងផ្ទះបងលក់ចាប់ហ៊ួយ មួយកន្លែងស្ថិតផ្សារក្រោមទុលមុខនិង សណ្ឋាគារឥន្ទ្របុរះ សង្កាត់ស្វាយដង្គំ បានចូលទៅគាស់ស្រាបៀរ អស់ចំនួន15 កេះ យកតែក្រវិល ជាចុងក្រោយសូមអោយ អជ្ញាធរ មានសមត្ថកិច្ចជួយអន្តរាគមន៍លើករណីនេះផង , ក៍សូមអរគុណដល់លោកចោ អោយ គិតពីអារម្មណ៍ម្ចាស់ទ្រព្យគេផង សូមជួយផ្សព្វផ្សាយទាំងអស់គ្នាកុំអោយមាន ដូចករណីខាងលើហ្នឹង បំណងល្អពីខ្ញុំ DVN អរគុណ”៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here