ភ្នំពេញ៖ អ្នកប្រើប្រាស់បណ្ដាញសង្គមកំពុងតែមានការចាប់អារម្មណ៍ ដោយបានធ្វើការចែករំលែក (Share) និងចុចឡាច (Like) ប្រមាណ 5K លើអាខោនហ្វេសប៊ុករបស់នារីម្នាក់ ដែលបង្ហោះចំណារអំពីទំនាក់ទំនងស្នេហារបស់ខ្លួន ជាមួយនិងគូស្នេហ៍ ដែលធ្វើការជាមួយគ្នា ដោយបុរសនោះ បានផ្ញើទៅកាន់នាងស្ទើរគ្រប់ពេលវេលាឲ្យតែនាង Online។
ដំបូងឡើយនាងហាក់ធុញ រហូតដល់ថ្នាក់ចង់ Block Chat ប៉ុន្តែចុងក្រោយពួកគេទាំងពីរបានលទ្ធផលលើសពីសង្សារ ពោលគឺក្លាយជាគូដណ្ដឹងនឹងហើយ នាពេលនេះ។
ម្ចាស់អាខោនហ្វេសប៊ុក Mary BaRang បានសរសេរថា “វាជាស្នេហាដែលមិនគិតថាហ្នឹងអាចកើតឡើង ព្រោះមិនដឹងថាជា fri fb គ្នាតាំងពីពេលណា ដឹងត្រឹមថាធ្វើការនៅ Bank ដូចគ្នា ចាប់ផ្តើមលេង cmt ជាមួយគ្នាធម្មតាដូចគេដូចឯង តែមិនដឹងតាប៊ិកហ្នឹងគិតអីហ៊ាន chat មកchat មកស្ទើតែ 24hឲ្យតែញ៉ុមអនឡាញ “good morning Sis, good night sweet dream sis, Sis ញាំបាយនៅ? ងៃហ្នឹងធ្វើការហត់អត់? ។ល។”
ពេលញ៉ុមឆាតទៅគាត់ ញ៉ុមមិនដែលចាំគាត់reply លើសពី 1s ទេ ញ៉ុមchatទៅភ្លាម seen ភ្លាម reply ភ្លាម។ គាត់ជាកំពូលមនុស្សសាច់មុខក្រាស់ ព្រោះ chat រហូតដល់ញ៉ុមធុញ ធុញមិនចង់ឃើញ chat របស់គាត់ ហើយរហូតដល់ថ្នាក់ចង់ block chat!មិនថាគាត់រវល់ប៉ុណ្ណាក៏គាត់អាចឆ្លៀត chat ជាមួយញ៉ុមបានដែរសូម្បីកំពុងជិះម៉ូតូក៏ chat មកដែរ និយាយឲ្យឆាប់ចប់ គ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយមិនដែលរំលងរឿង like and cmt អ្វីដែលញ៉ុមផុស មានមុខគាត់ហ្នឹងរហូតដល់ពេលធុញពេកមិនដឹងគិតមិច ញ៉ុមក៏ប្រាប់គាត់ថា ញ៉ុមមិនចង់បានសង្សារទេ បើញ៉ុមយក ញ៉ុមយកប្ដីម៉ង ចឹងបើចង់បានញ៉ុមចូលដល់ម៉ាក់ប៉ាញ៉ុមហើយការម៉ងទៅ បើម៉ាក់ប៉ាញ៉ុមពេញចិត្ត bro ឯងញ៉ុមក៏ okay (ដែលហ៊ានយាយចឹងមួយគាត់ ព្រោះអីគិតថាគាត់មិនហ៊ាន ហើយគាត់ឈប់តាម តែខុសពីការគិតទាំងអស់ម៉ែអើយ….
មិនបាច់ញ៉ុមសសេរអីទៀតទេ មើលតែរូបញ៉ុមផុសទៅដឹងហើយឥឡូវពួកយើងបានក្លាយជា “គូរដណ្ដឹង” ហើយ!
ពីមុនធុញណាស់មនុស្សអីក៏ទំនេរនោះទំនេរ chat មករហូតមិនដឹងគេធុញទេហី?តែឥឡូវបើមិន chat មកដឹងតែរឿងម៉ង បាត់មុខមិនបានទេ។
ស្រលាញ់ខ្លាំងៗ លោក អនាគតស្វាមី អរគុណដែលចូលមកជីវិតស្រីឆ្នាស់ សម្ដីអាក្រក់ម្នាក់នេះ អរគុណដែលទទួលយក នឹងស្រលាញ់អូនជាអូនអរគុណសម្រាប់ការផ្តល់តម្លៃត្រៀមខ្លួនរួចរាល់ហើយចា ដើម្បីធ្វើជាប្រពន្ធដ៏ល្អរបស់បង! ៕
ប្រភព៖ Mary BaRang