ហេតុតែស្រឡាញ់ ព្រះពុទ្ធសាសនា ជនបរទេសបានមកធ្វើបុណ្យតាមប្រពៃណីរបស់ខ្មែរ គឺបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលបុណ្យតាំងពីបុរាណកាលមក ។ ជនបរទេសមាននារីៗជាច្រើននាក់ ដែលបានមកធ្វើបុណ្យ រាប់បាតប្រគេនចាន់ដល់ព្រះសង្ឃគឺ វត្តប្រជុំនទី ហៅ វត្តក្រពើហាដែលស្ថិតនៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សូមរំលឹកផងដែរថា បុណ្យភ្ជុំបិណ្ឌត្រូវបានពុទ្ធសាសនិកខ្មែរ ធ្វើឡើងរៀងរាល់ឆ្នាំចាប់ពីថៃ្ង១រោច ដល់ថៃ្ង១៥រោច ខែភទ្របទ (ចន្លោះខែ កញ្ញា)។ ប្រជាពុទ្ធសាសនិកខ្មែរធ្វើបុណ្យនេះ ដោយការយកទេយ្យទានផ្សេងៗ មានអាហារជាដើមទៅផ្គត់ផ្គង់ ព្រះសង្ឃនៅក្នុងវត្ត ដែលកំពុងគង់ចាំវស្សារយៈពេល១៥ថៃ្ងគត់៕ ដោយ វុន សុខជា