កើតអ្វីទៅ ក្បាល់ពក ភ្នែកខៀវ កូនប្រុសពៅរបស់តារាកំប្លែងពាក់មី ដោយសារតែ….

0
1008

ប្រុសពៅម្នាក់របស់លោក គឺមានមុខមាត់ស្រស់សង្ហារ ប៉ុន្តែស្រាប់តែថ្មីៗនេះ លោក ពាក់មី ក៏បានបង្ហោះរូបកូនរបស់លោក នៅលើបណ្តាញសង្គម Facebook ដែលបានរងរបួសពេញផ្ទៃមុខ ដោយលោកបានសរសេរថា៖”ក្បាលបែករត់បុកទ្វា ភ្នែកខៀវធ្លាក់ពីលើគ្រែ នឹងហើយរពិសពេក” ។

សូមបញ្ជាក់ដែរថា បច្ចុប្បន្ននេះកេរ្តិ៍ឈ្មោះរបស់កំពូលតារាកំប្លែងលោក ពាក់មី កំពុងតែល្បីល្បាញខ្លាំងនៅក្នុងស្រទាប់មហាជន ក្រោយពេលលោកទទួលបាននូវភាពជោគជ័យខ្លាំងតាំងពីឆ្នាំ ២០១០ មក។ ហើយនាយ ពាក់មី បានទទួលចំណងដៃកូនប្រុសស្រី ដល់ទៅ៣នាក់ បន្ទាប់ពីរៀបការជាមួយភរិយារបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំ។ ប្រភពខ្មែរធូឌេយ

LEAVE A REPLY

Please enter your comment!
Please enter your name here