ពិតជាអស្ចារ្យមែន សូម្បីតែដំឡូងជ្វា ក៏ជួយដល់សុខភាពបញ្ហាភ្នែកយ៉ាងឆាប់រហ័ស

0
891

យើងដឹងហើយ ដូឡូងជ្វា ជាដូឡូងភាគច្រើនមនុស្សចូលចិត្តញ៉ាំ ពីព្រោះបើញ៉ាំវាហើយ ធ្វើឲ្យយើងមិនឃ្លាន អាចថាបានគឺដូចញ៉ាំបាយចឹង  អ្វីដែលពិសេសទៀត ស្លឹករបស់វាយើងអាចមកស្លរហូបបានយ៉ាងឆ្ងាញ់ពិសារ ហើយមានគុណប្រយោជន៍ វាគ្មានជាតិគីមីទេ ។

កាលពីថ្មីនេះ ការស្រាវមួយ បានរកឃើញថា ដំឡូងជ្វា មានអត្ថប្រយោជន៍ដ៏មិនគួរឲ្យជឿ និងផ្តល់សុខភាពដល់រាងកាយដ៏មិននឹកស្មានដល់។ ដំឡូងជ្វាទាំងនោះពោរពេញដោយសារធាតុវីតាមីន A ដែលជាសារធាតុជួយដល់ការមើលឃើញរបស់ភ្នែក ក៏ដូចជាដោះស្រាយបញ្ហាភ្នែក។

អង្គការសុខភាពពិភពលោក អះអាងថា ការខ្វះនូវសារជាតិវីតាមីន A នឹងបង្កើនឲ្យមានការប្រឈមមុខនឹងការស្លាប់ ដោយសារតែបញ្ហាបង្ករោគជាច្រើន ហើយការបរិភោគដំឡូងជ្វា អាចការពារយើងកុំឲ្យជួបលក្ខខណ្ឌនោះ។ ដំឡូងជ្វាមានសារធាតុសរសៃដ៏ខ្ពស់ ខណៈដែលដំឡូងជ្វាតូចមួយមើម នឹងផ្តល់ជូនសារធាតុសរសៃដល់ទៅ៤ក្រាម។ ជាមួយគ្នានេះផងដែរ សារធាតុវីតាមីន A យ៉ាងច្រើនក្នុងមើលដំបូងជ្វា នឹងជួយការពារបញ្ហាងងឹត បង្កើនប្រព័ន្ធភាពស៊ាំ ជួយពង្រឹងការមើលឃើញ និងជួយពង្រឹងឆ្អឹង ។

សូមបញ្ជាក់ដែរថា ដំឡូងជ្វា អាចញ៉ាំឆៅបាន ជាក់ស្តែងកាលខ្ញុំនៅពីក្មេង ខ្ញុំធ្លាប់ញ៉ាំហើយ ។ ដោយ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here