តារាកំប្លែង នាយហុងដា កម្មអ្វីម្លេះ ប្រពន្ធទើបនឹងស្លាប់មិនទាន់បាន១ឆ្នាំផង ស្រាប់តែប្អូនប្រុសបង្កើតក៏ស្លាប់យ៉ាង……. (មានវីដេអូ)

0
489

នៅថ្ងៃនេះគឺល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨  ប្អូនប្រុសបង្កើតរបស់តារាកំប្លែង នាយ ហុងដា បានស្លាប់យ៉ាងវេទនា ក្រោយពីមរណភាពរបស់ភរិយានាយ ហុង ដា កន្លងទៅមិនទាន់បានប៉ុន្មាន គឺដោយសារតែជម្ងឺរោគថ្លើមធ្ងន់ធ្ងរ។ ដំណឹង​នៃ​មរណភាពរបស់​ប្អូនប្រុស នាយហុងដា នេះដែរ​ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​ព្រមជាមួយ​ការផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​សោកសៅ​មួយ​នេះ​។

ប្អូនប្រុសបង្កើតដែលបានលាចាកលោកនេះមានឈ្មោះ អឿន សុខុម អាយុ៤១ឆ្នាំ ទទួលមរណភាពដោយរោគាពាធ ដោយសពបានយកទៅតម្កល់នៅត្តទូលសង្កែ រាជធានីភ្នំពេញ  ដោយមានសាច់ញាត្តិមកចូលរួមជាង១០នាក់តែប៉ុណ្ណោះ ដោយលោក ហុង ដា បានបញ្ជាក់ថាសពប្អូនប្រុសលោក នឹងបូជានៅថ្ងៃស្អែកវេលាម៉ោង ៥ល្ងាច៕

ប្រភពៈ សាន ប៊ុនធឿន

សូមទស្សនាវីដេអូខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here