គ្រប់គ្នាបានដឹងហើយថា SM, JYP និង YG គឺសុទ្ធតែជាផលិតកម្មយក្សប្រចាំប្រទេសកូរ៉េ។ តារាចម្រៀងស្ទើរតែទាំងអស់ គឺសុទ្ធតែមានក្ដីប្រាថ្នាចង់ជ្រកកោនក្នុងផលិតកម្មទាំងបីនេះ ដើម្បីទទួលបានប្រជាប្រិយភាព ក៏ដូចជាភាពល្បីល្បាញ។ ប៉ុន្ដែក្ដីស្រម៉ៃរបស់មនុស្សគ្រប់រូប គឺមិនអាចក្លាយជាការពិតបានទាំងអស់នោះទេ តួយ៉ាងដូចជាតារាទាំង៦រូបនេះ សុទ្ធតែធ្លាប់បានដាក់ពាក្យស្នើរចូលផលិតកម្មទាំងបីនេះ ប៉ុន្តែពួកគេត្រូវបានបដិសេធន៍។ ទោះបីត្រូវបានបដិសេធន៍ក៏ដោយ ប៉ុន្តែតារាទាំង៦រូបនេះបានប្រឹងប្រែងពុះពារ និងទទួលបានជោគជ័យលើវិថីសិល្បៈរបស់ពួកគេ។ ខាងក្រោមនេះជាបញ្ជីរាយឈ្មោះតារាទាំង៦រូបនេះ
១. Bang Jae Min
Jae Min ត្រូវបានបដិសេធផលិតកម្ម YG Entertainment និងផលិតកម្ម SM Entertainment ដោយសារគាត់មិនពូកែរាំ។ ប៉ុន្តែពេលនេះគាត់បានក្លាយជា Rapper ដ៏ល្បីម្នាក់ក្នុងកម្មវិធីHigh School Rapper។
២. Clara
តារាម៉ូដែលនិងតារាសម្តែងស្រីរូបនេះត្រូវបានការបដិសេធពីផលិតកម្ម JYP Entertainment និង SM Entertainment ។ ប៉ុន្តែរឿងនេះមិនមែនជាបញ្ហាសំរាប់នាងនោះទេ ព្រោះពេលនេះនាងជោគជ័យខ្លាំងក្នុងអាជីពជាតារាសម្ដែង។ រឿងចុងក្រោយរបស់នាងមានចំណងជើងថា Meloholic ដែលនាងត្រូវសម្ដែងជាតួស្រីឈ្មោះ Yun Kyung Ae។
៣. Park Hyung Sik
Park Hyung Sik ត្រូវបានបដិសេធដោយផលិតកម្ម SM Entertainment និង YG Entertainment នៅពេលគាត់រៀននៅវិទ្យាល័យ។ ក្រោយមកទៀតលោកបានប្រឡងចូលផលិតកម្ម Star Empire Entertainment និងបានជាប់ក្លាយជាសមាជិករបស់ក្រុម ZE: A ។ នៅឆ្នាំ 2012 លោកបានចាប់ផ្តើមអាជីពជាអ្នកសម្ដែង។ ចាប់តាំងពីពេលនោះមកលោកត្រូវបានគេស្គាល់កាន់តែច្រើនហើយមានភាពមមាញឹកខ្លាំងទាំងការសម្ដែង និងការច្រៀង។
៤. Vivian Cha
Vivian Cha ត្រូវបានគេស្គាល់ថាជាបងជីដូនមួយរបស់ Yuri សមាជិកក្រុម Girls ‘Generation។ នាងជាតារាម៉ូដែលដែលទទួលបានជោគជ័យខ្លាំងណាស់ ទោះបីជាមិនបានចូលក្នុងផលិតកម្ម SM Entertainment និង JYP Entertainment ក៏ដោយ ។ ដើមឡើយនាងរៀនច្រៀងបុរាណប៉ុន្តែបានឈ្នះការប្រកួតម៉ូដែលមួយនៅពេលនាងមានអាយុ 21 ឆ្នាំហើយបានបន្តអាជីពតាំងពីពេលនោះមក។
៥. Jessi
នៅឆ្នាំ 2016 Jessi បានប្រាប់ថានាងជាសិក្ខាកាមក្រោមការដឹកនាំរបស់ផលិតកម្ម SM Entertainment ។ នាងបានសារភាពថានាងបានឆ្លងកាត់ការសាកល្បង ប៉ុន្តែក្រោយមកក៏ត្រូវបានបដិសេធវិញ។ ក្រោយមកនាងបានបង្កើតឈ្មោះដ៏ល្បីល្បាញដោយខ្លួនឯងនៅក្នុងពិភពតន្ត្រីហ៊ីបហបហើយថែមទាំងបានចេញអាល់ប៊ុមដំបូងរបស់នាងកាលពីឆ្នាំមុន។ ថ្មីៗនេះនាងបានធ្វើការសហការជាមួយ Flowsik ។ វីដេអូនេះមានទស្សនិកជន 500.000ដង ក្នុងរយៈពេលតែ 5 ថ្ងៃប៉ុណ្ណោះ។
៦. Ryu Hyun Kyung
មិនខុសពីតារាខាងលើទេ Ryu Hyun Kyung ត្រូវបានបដិសេធដោយផលិតកម្មYG Entertainment។ បន្ទាប់មកនាងបានចាប់អាជីពជាអ្នកសម្ដែង។ ចាប់តាំងពីពេលនោះមកនាងបានសម្ដែងក្នុងខ្សែភាពយន្តជាច្រើន។ ហើយនាងក៏បានទទួលជោគជ័យក្នុងវិស័យសិល្បៈសម្ដែងមកទល់សព្វថ្ងៃនេះ៕