ស្អាតតែម្តង ដូចមនុស្សថ្មីចឹង អ្នកនាង ចោម ចាន់ សម្រកខ្លាញ់ក្បាលពោះរួច រាងឡើងឡូយ

0
419

យ៉ាងណាមិញជាមួយនឹងការមមាញឹកនឹងមុខជំនួញ អ្នកនាង ចោម ចាន់ ក៏មិនភ្លេចជាមួយនឹងការថែសម្រស់អ្នកនាងជាទៀងទាត់។  ជាការពិតណាស់មួយរយៈចុងក្រោយនេះ ម្ដាយរបស់កុមារីល្អហួស គឺអ្នកនាង ចោម ចាន់់ តែងតែបង្ហាញនូវរូបភាព ដែលខ្លួនកំពុងតែមានបាន ជាមួយនឹងការស់នៅយ៉ាងសម្បូរបែប មាសទាំងប្រាក់ ឡាន របស់របរទំនើបៗជាច្រើន ព្រមទាំងមានដំណើរកម្សាន្តនៅឯក្រៅប្រទេសថែមទៀងផង ជាហេតុធ្វើអោយអ្នកគាំទ្រជាច្រើនរបស់អ្នកនាង បានលួចច្រណែននឹងភ័ព្វសំណាង បែបនេះណាស់។

ជាក់ស្តែងនៅថ្ងៃនេះ ចោម ចាន់ បានបង្ហោះរូបរាងថ្មីក្រោយពីបានធ្វើការបូមខ្លាញ់ចេញពីក្បាលពោះ ដោយបានបង្ហាញអារម្មណ៍រំភើប ព្រមទាំងបានសរសេរថា៖ “មានអារម្មណ៍ថាដូចមនុស្សថ្មីចឹង ពីមុនក្បាលពោះធំ ពេលនេះពោះរាបស្មើ នេះទើបបូមខ្លាញ់បាន១០ថ្ងៃនៅហេីម ១ខែគឺដឹងថាស្អាត 100%។ ភាពស្រស់របស់ខ្ញុំបានដោយសារមន្ទីរពេទ្យស្តង់ដា មួយនេះចង់បានមុខមាត់ស្អាត និងរាងស្អាតអាចឆាតមកក្នុងFBនាងខ្ញុំ កុំបណ្តាយខ្លួនអោយចាស់ជាងវ័យ ព្រោះបច្ចេកទេសឥឡូវគឺទំនើប”៕

LEAVE A REPLY

Please enter your comment!
Please enter your name here