អបអរសាទរ ! តារាសម្ដែងមហាសម្រស់ ដេនី ក្វាន់ ត្រូវបានក្រសួងអនុញ្ញាតឲ្យចូលប្រឡូកក្នុងសិល្បៈវិញហើយ

0
294

សិល្បៈ ៖ ក្រុម​ប្រឹក្សា​ពិន័យ និងលើកសរសើរ​​នៃ​ក្រមសីលធម៌​អ្នកសិល្បៈ​ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​សម្រេច​លើកលែង​ការ​ពិន័យ និង​ទទួល​ពិនិត្យ​ផ្ដល់​ទិដ្ឋាការ​ជូន​ចំពោះ​សាច់រឿង​ដែល​តារា​សម្ដែង ដេនី ក្វាន់ បន្ទាប់ពី​សម្រេច​ដាក់​ពិន័យ​តារា​សម្ដែង​រូបនេះ កាលពី​ខែ​មេសា ឆ្នាំ​ទៅ​។
យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​វប្បធម៌ ធ្វើឡើង​កាល​ពីថ្មីនេះៗ បាន​ឲ្យដឹង​ថា តារា​សម្ដែង ដេនី ក្វាន់ អាច​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​វិស័យ​សិល្បៈ​គ្រប់​រូបភាព រួមមាន៖ ការសម្ដែង ថត​ខ្សែ​ភាពយន្ត ខារ៉ាអូខេ ស្ព័ត ច្រៀង​បង្ហាញ​មុខ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ជាដើម។ សូមបញ្ជាក់ថា កាលពី​ខែ​មេសា ឆ្នាំ​២០១៧ ក្រសួង​បាន​ពិន័យ​តារា ដេនី ក្វាន់ ដោយសារ​ការ​ស្លៀកពាក់​របស់​នាង មាន​ភាព​សិចស៊ី ដែល​មិន​សក្ដិសម​ជា​សិល្ប​ការិនី​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here