ទារកដែលគេងផ្កាប់មុខ នឹងអាចជួបបញ្ហាជាច្រើន ឪពុកម្តាយត្រូវការពារ

0
1073

ទារកដែលគេងផ្កាប់មុខ នឹងអាចជួបបញ្ហាជាច្រើន ឪពុកម្តាយត្រូវ ការពារ

ក្នុងចំណោម​ឥរិយាបទ​ទាំងអស់​មិន​ថា ការ​គេង​បែរ​ទៅខាង​ស្តាំ ខាងឆ្វេង ឬ​ផ្ងារ​ឡើយ សុទ្ធតែ​គ្មាន​បញ្ហា​អ្វី​ទាំងអស់ លើកលែងតែ​ទម្លាប់​គេង​ផ្តា​ប់​មុខ​មួយគត់។ ហេតុអ្វី​បានជា​មិន​ឲ្យ​ទារក​គេ​ផ្តា​ប់​មុខ? បើ​យោងតាម​អ្នកជំនាញ​បាន​បង្ហើប​ឲ្យ​ដឹងថា ទារក​ដែល​គេង​ផ្តា​ប់​មុខ​អាច​ជួបនឹង​បញ្ហា​គ្រោះថ្នាក់​មួយចំនួន។ ជា​រៀងរាល់​ឆ្នាំមាន​ទារក​ប្រហែលជា ១,៥០០នាក់​បាន​បាត់​បង់ជីវិត ដោយសារតែ​ឪពុកម្តាយ​មិន​យកចិត្តទុកដាក់​ចំពោះ​ការ​គេង​របស់​ពួកគេ។

១.ការ​គេង​ផ្តា​ប់​មុខ អាចដាក់​សម្ពាធ​ខ្លាំង​ទៅលើ​អវយវៈ​មួយចំនួន​នៅលើ​មុខ​របស់។ ការរង​នូវ​សម្ពាធ​បែបនេះ​រាល់ថ្ងៃ អា​ចប​ណ្តោ​ល​ឲ្យ​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ទារ​ក ជាពិសេស​ឆ្អឹងថ្គាម ឬ​ច្រមុះ អាច​វេច​បាន ព្រោះ​ឆ្អឹង​នៅ​ខ្ចី​ត្រូវការ​លូតលាស់​ជា​ចាំបាច់។

២.មិន​ថា​ខ្នើយ កម្រាលពូក ភួយ ឬ​កន្ទេល​នោះទេ អ្នក​ច្បាស់​ជា​គ្មាន​ពេលវេលា​ច្រើន​ក្នុងការ​បោកគក​ឡើយ ហើយ​អ្នក​ម្តាយ​ទាល់តែ​រាប់​ខែ​ទើប​បោក​ម្តង។ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​បាក់តេរី ឬ​មេរោគ​ជាច្រើន​ពួន​ស​ង្ងំ​នៅទីនេះ ហើយ​នៅពេលដែល​កូន​របស់​អ្នក​គេង​ផ្តា​ប់​មុខ មេរោគ​ទាំងនោះ​នឹង​ស្រូប​ចូលទៅក្នុង​ខ្លួន​តាមរយៈ​ខ្យល់​ដង្ហើម​យ៉ាង​ងាយ។

៣.បញ្ហា​ដ៏​អាក្រក់​បំផុត សម្រាប់​ការ​គេង​ផ្តា​ប់​មុខ គឺ​ទារក​អាច​ពិបាក​ដកដង្ហើម ឬ​ស្លាប់​បាន ជាពិសេស​ការ​គេង​លើ​ពូកទន់ៗតែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here