ខេត្តកំពង់ស្ពឺ៖ បច្ចុប្បន្ននេះដីដុះរលោះធំមួយក្នុងខេត្តបន្ទាយមានជ័យកំពុងមានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរ ហើយមន្ត្រីជំនាញពាក់ព័ន្ធនៅខេត្តឧត្តរមានជ័យ បានចុះទៅពិនិត្យមើលទីតាំងតំបន់រមណីយដ្ឋានធម្មជាតិរលោះធំ ដើម្បីរៀបចំអភិវឌ្ឍតំបន់នេះឲ្យក្លាយជាតំបន់ទេសចរណ៍ថែមទៀតផង ។
ដោយឡែកកាលពីពេលថ្មីៗនេះប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ បានប្រទះឃើញតំបន់ដីដុះដែលបានបញ្ចេញក្បូក្បាច់ប្លែកៗជាប់ៗគ្នានៅលើផ្ទៃដីដ៍ធំមួយនៅក្បែរជើងភ្នំតូចធំដ៍គួរឲ្យចាប់អាម្មណ៍បំផុត ។
បើតាមលោក ស៊ិន សាវន ជាគ្រូបង្រៀននៅខេត្តកំពង់ស្ពឺ ដែលបានទៅដល់តំបន់នោះ បានប្រាប់តាមទូរស័ព្ទថា ដីច្រោះដ៍ធស្ចារ្យនោះស្ថិតនៅភូមិ បន្ទាយរកា ឃុំក្រាំង ដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
លោកបានបន្តថានៅទីនោះមានមានទស្សនីយ៍ភាពស្អាតខ្លាំងកម្របានឃើញមានដើមឈើតូចៗដុះតាមជំរៀលខ្ពង់រាបពណ៍ខៀវស្រង៉ាត់ អ្វីដែរគួរឲ្យភ្ញាក់ផ្អើលនោះដីដុះដែលកើតឡើងដោយសាទឹកហូរចេញមកពីលើកំពូលភ្នំនាៗបង្កើតបានជាទិដ្ធភាពដ៍ប្លែកប្រៀបដូចប្រាង្គប្រាសាទដូច្នោះដែរ ។
ប្រសិនបើបានទៅដល់ប្រកដជារំភើបនឹងសម្រស់ធម្មជាតិនិងខ្យល់អាកាសបរិសុទ្ធផងនោះប្រាកដជារំសាយអស់ទុកកង្វល់ផ្សេងៗ ។
ប្រសិនជាចង់ទៅដល់ទីតាំងនេះ អ្នកត្រូវធ្វើដំណើរពីភ្នំពេញមកតាមផ្លូវេជាតិលេខ៤ប្រមាណ៧០គីឡូម៉ែតមុខផ្សាត្រពាំងក្រឡឹងបន្តិចនោះអ្នកនិងឃើញក្លោងទ្វាវត្តព្រៃរមៀតនៅខាងស្តាំដៃ ចូលតាមក្លោងទ្វាវត្តនោះទៅត្រង់រហូតប្រមាណជា២០គីឡូម៉ែតនិងទៅដល់សាលាឃុំ ក្រាំង ដីវ៉ាយ សាកសួមន្រ្តីសាលាខឃុំបន្ថែមនោះលោកអ្នកប្រកដជាទៅដល់ទីនោះដោយមិនពិបាករកឡើយ ៕
(សូមទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា)
ប្រភព៖ ៣០ដេលី