មនុស្សដដែលក្នុងបរិស្ថានផ្សេងគ្នាផ្តល់អារម្មណ៍ផ្សេងគ្នា

0
324

មានម្តងនោះលោក Simon Sinek អ្នកនិពន្ធនិងជាវាគ្មិនដ៏ល្បីឈ្មោះបានចូលទៅស្នាក់នៅសណ្ឋាគា Four Seasons Hotel ដែលមានទីតាំងស្ថិតនៅទីក្រុង La Vegas សហរដ្ធអាមេរិក។ ចូលទៅដល់ភ្លាមលោកទទួលបានអារម្មណ៍កក់ក្តៅនិងសប្បាយចិត្តជាខ្លាំង នេះមិនមែនដោយសារទីនោះជាសណ្ឋាគាលំដាប់ផ្កាយ មានបរិក្ខាទំនើបៗនោះឡើយ។
Image result for simon sinek
អ្វីដែលធ្វើអោយលោកកក់ក្តៅ ពេលចូលទៅដល់ទីនោះភ្លាមគឺបុគ្គលិកបំរើការ ចំណែកឯបរិក្ខាទំនើបៗសណ្ឋាគាលំដាប់ផ្កាយសុទ្ធតែមានលទ្ធភាពអាចទិញយកមកប្រើប្រាស់បានដូចគ្នា។ ចូលទៅដល់កន្លែងទទួលភ្ញៀវភ្លាម លោកបានចូលទៅកុម្ម៉ងកាហ្វេ នៅបញ្ជរបម្រើរការហ្វេ ដែលទីនោះហើយលោកបានជួបជាមួយ Noa ដែលមានទឹកមុខរួសរាយរាក់ទាក់ និងស្វាគមន៍យ៉ាងកក់ក្តៅ ឃើញដូចនោះ Simon បានសួរទៅកាន់អ្នកឆុងកាហ្វេថា តើអ្នកស្រលាញ់ការងារហ្នឹងទេ? មិនបង្អង់យូរ Noa បានឆ្លើយដោយគ្មានស្ទាក់ស្ទើរក្នុងចិត្តថា ៖ ខ្ញុំស្រលាញ់ការងារនេះណាស់ !
Image result for coffee man
Simon ក៏ជជីកសួរបន្តថា ៖ តើមានអ្វីពិសេសសំរាប់លោកនៅទីនេះ បានជាលោកឆ្លើយថាស្រលាញ់ដោយមិនរារែកបែបនេះ? ជាថ្មីម្តងទៀតបុគ្គលិកបំរើការហ្វេដដែលបានតបយ៉ាងរហ័សថា ៖ នៅទីនេះអ្នកគ្រប់គ្រងគ្រប់ផ្នែកបានសួរខ្ញុំជារៀងរាល់ថ្ងៃថា តើមានអ្វីដែលពួកគាត់អាចជួយបាន? Noa បានបន្តរៀបរាប់ទៀតថា ៖ បើប្រៀបធៀបនៅកន្លែងចាស់នៅទីនេះមានបរិស្ថានកក់ក្តៅល្អណាស់ អ្នកឆុងកាហ្វេរបស់យើងបានរៀបរាប់បទពិសោធន៍នៅកន្លែងចាស់ដែលជាសណ្ខាគាលំដាប់ផ្កាយដូចគ្នាថា ៖ អ្នកគ្រប់គ្រងតែព្យាយាមប្រាប់អោយធ្វើតាមគ្រប់យ៉ាង និងចាប់កំហុសរាល់ពេលមានបញ្ហា ហើយនៅទីនោះគ្រប់ពេលវេលាខ្លួនគេតែងតែត្រៀមការពារខ្លួនជានិច្ច ហើយអ្វីដែលគេធ្វើនៅទីនោះគឺដើម្បីបានប្រាក់ខែចិញ្ចឹមក្រពះជាជាងធ្វើការងារដែលខ្លួនស្រលាញ់។
Image result for bad leader
អ្នកឆុងការហ្វេបានបន្តថា នៅ Four Season ដែលជាកន្លែងថ្មីនេះខ្លួនមានសេរីភាពគ្រប់គ្រងអ្វីដែលខ្លួនស្រលាញ់ និងទទួលបានជំនួសក្នុងការកែរសំរួលគ្រប់ពេល។
ក្នុងបដិសណ្ឋាកិច្ចដ៏ល្អនេះ Simon បានអោយលុយធីបរហូតដល់ ១០០%ស្មើរនិងតំលៃការហ្វេនេះតែម្តង។
Image result for simon sinek

ត្រង់ចំណុចនេះអ្វីដែលយើងអាចរៀនបានពីអ្នកនិពន្ធនិងអ្នកឆុងការហ្វេគឺ << មនុស្សដដែលក្នុងបរិស្ថានផ្សេងគ្នាផ្តល់លទ្ធផលផ្សេងគ្នា >> ហើយអ្នកអាចយកចំណុចនេះស្វែងយល់បើចង់ដឹកនាំមនុស្សនិងទទួលបានលទ្ធផលគាប់ប្រសើរ៕

ដោយ ៖ Sing Ly
ប្រភពវីដេអូ ៖ ៣០ដេលី

 

LEAVE A REPLY

Please enter your comment!
Please enter your name here