មីយ៉ានម៉ា យ៉ាងតិចណាស់ ៥៤នាក់កប់កម្មកររ៉ែ ដោយសារ…….

0
413

មីយ៉ានម៉ា៖ ចំនួន​យ៉ាងតិចណាស់ ៥៤​នាក់​ ត្រូវ​គេ​ព្រួយបារម្ភ​ថា​ស្លាប់​បាត់បង់​ជីវិត ក្រោយពេល​មាន​ការបាក់​ដីល្បាប់​ភក់​កប់​ពួកគេ ខណៈ​ពួកគេ​កំពុង​ដេក នៅ​ភាគ​ខាងជើង​ប្រទេស ​។​ ​មន្ត្រី​មូលដ្ឋាន​បាន​ថ្លែង​បញ្ជាក់ថា អាជ្ញាធរ​មាន​ការពិបាក​ខ្លាំង​ណាស់​ក្នុង​យក​សាកសព​របស់​ជន​រងគ្រោះ​ហើយ​មាន​សាកសព​តែ ៣​ប៉ុណ្ណោះ​ដែល​អាច​យកបាន​។​

​អ្នកតំណាងរាស្ត្រ​មូលដ្ឋាន​ឈ្មោះ Tin Soe ថ្លែងថា “​ពួកគេ​នឹង​មិន​រស់​ទេ​។ ពួកគេ​មិន​អាច​រស់​បាន​ទេ ព្រោះ​ពួកគេ​ត្រូវ​កប់​នៅ​ក្រោម​ល្បាប់​ភក់​”​។​ ​ក្រសួងពត៌មាន​បានបញ្ជាក់​ថា ក្រុមហ៊ុន​ដែល​ទទួលបន្ទុក​លើ​ការ​ប្រតិបត្តិការ​អណ្តូងរ៉ែ​មាន ២​គឺ ក្រុមហ៊ុន Shwe Nagar Koe Kaung និង Myanmar Thura Gems​។​

​សូមបញ្ជាក់​ថា ឧស្សាហ៍កម្ម​រ៉ែ​គុណ​នៅក្នុង​រដ្ឋ Kachin ដែល​មាន​ព្រំដែន​ជាប់​ឥណ្ឌា និង​ចិន មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ៣១​ពាន់​លាន​ដុល្លា ក្នុង​ឆ្នាំ ២០១៤ ៕ប្រភពCEN ដោយ តារារ៉ាយ

LEAVE A REPLY

Please enter your comment!
Please enter your name here