ភ្នំពេញ៖ យោងតាមការណែនាំពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក្នុងកាត់បន្ថយកំដៅដែលអាកាសធាតុ ប្រែប្រួលឡើងខ្លាំង និងបង្កាកុំឲ្យកើតមានជំងឺជាយថាហេតុនោះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន ដែលទើបទទួលបានការតែងតាំងថ្មី បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះបាញ់ទឹកស្រោចទីធ្លា តាមសាលាបឋមសិក្សានានា នៅក្នុងខណ្ឌចំការមន។
ជាក់ស្តែង នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ លោក ថេង សុថុល រួមជាមួយអភិបាលរង លោក ប៊ុន សុភ័ក្រ បានយករថយន្តបាញ់ទឹក ទៅបាញ់ស្រោចទីធ្លាសាលាបឋមសិក្សាវត្តទួលទំពូង អោយត្រជាក់ឥដ្ឋ កាត់បន្ថយកំដៅថ្ងៃ ដែលជះសាយភាយកំដៅពីឥដ្ឋ ពីបេតុង កុំឲ្យក្តៅដល់កូនសិស្សាចេញពីក្នុងថ្នាក់ រត់លេងលើទីធ្លាសាលានោះ៕