សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចុះជួបសំណេះសំណាល ជាមួយអាជ្ញាធរ នឹងប្រជាពលរដ្ឋ ក្នុងសង្កាត់ក្បាលកោះ

0
328

ព្រឹកថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ មន្ត្រី កងកម្លាំង និងប្រជាពលរដ្ឋដែលបានអញ្ជើញមកទំនាក់ទំនងការងារ សេវាសាធារណៈ នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បន្ទាប់ពីបានស្តាប់លោកចៅសង្កាត់ និងលោកតំណាងក្រុមការងារថ្នាក់ខណ្ឌ ជំរាបរាយការណ៍អំពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ អំពីស្ថានភាពជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងអំពីការងារផ្តល់សេវាសាធារណៈ របស់អាជ្ញាធរសង្កាត់ ខណ្ឌ និងការរៀបចំពិធីសង្ក្រាន្តអបអរឆ្នាំថ្មី នៅក្នុងមូលដ្ឋានសង្កាត់ និងនៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ។

សម្តេចភក្តី បានមានប្រសាសន៍សំណេះសំណាល និងជំរាបជូនអំពីសភាពការណ៍រួម និងការងារវិវត្តថ្មីៗនៃការកសាង អភិវឌ្ឍប្រទេសជាតិ។
សម្តេច បានលើកឡើងថា “ចំពោះការកសាង និងអភិវឌ្ឃប្រទេសជាតិ ….. គឺជាភារកិច្ចដែលយើងត្រូវបន្តធ្វើជាប្រចាំ ហើយធ្វើមិនមានទីបញ្ចប់ទេ” ក្នុងការអនុវត្តន៍ភារកិច្ចទាំងនោះ គឺតែងតែមានចំណុចខ្លាំង និងចំណុចខ្សោយចៀសមិនផុតហេតុនេះ យើងត្រូវ ៖
១.ចេះជំរុញ និងបង្កើនចំណុចខ្លាំង ឲ្យបានកាន់តែច្រើន ហើយកែលម្អ កាត់បន្ថយរាល់ចំណុចខ្វះខាតឲ្យនៅតិចតួចបំផុត។
២.បង្កើនការយកចិត្តទុកដាក់ចំពោះ ការងារផ្តល់ និងបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែសកម្ម ឆាប់រហ័ស និងមានតម្លាភាព។
៣.បង្កើនការចុះជួបប្រាស្រ័យដោះស្រាយបញ្ហាការលំបាករបស់ប្រជាជន ឲ្យបានញឹកញាប់ និងដល់មូលដ្ឋានខ្នងផ្ទះប្រជាជន។
៤.យកចិត្តទុកដាក់គ្រប់គ្រង និងប្រើប្រាស់ធនធាន ទ្រព្យសម្បត្តិរដ្ឋឲ្យបានគត់មត់ និងល្អប្រសើរ។
៥.គ្រប់គ្រងថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ និងធនធានធម្មជាតិ (វត្តអារាម រមណីដ្ឋាន ) ដែលមានស្រាប់ក្នុងមូលដ្ឋានឲ្យបានល្អ ដើម្បីជាគុណប្រយោជន៍ដល់សង្គមជាតិផង និងទុកជាកេរ្តិ៍មរតដល់អ្នកជំនាន់ក្រោយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here