ជាតិចិន ៣នាក់ នាំលុយជាង ៣.៥លានដុល្លារ មកកម្ពុជាដោយខុសច្បាប់ ត្រូវប៉ូលីសកម្ពុជា…….

0
492

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណជនជ្រាបថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩  កងកម្លាំងនគរបាលអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ  ព្រមទាំងមន្រ្តីមានសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣រូប ដែលបាននាំចូលសាច់ប្រាក់ចំនួន ៣,៥២០,០០០ដុល្លារ (បីលានប្រាំរយម្ភៃពាន់ដុល្លារអាមេរិក) ដោយពុំមានការបញ្ជាក់អំពីប្រភពហិរញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុង ចូលមកព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់ពីការឃាត់ខ្លួនសួរចម្លើយ និងត្រួតពិនិត្យឯកសាររបស់ជនសង្ស័យទាំង ០៣រូប ខាងលើរួចមក សមត្ថកិច្ចបានរៀបចំបែបបទបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការ បន្តតាមនីតិវិធី ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា ៕

ជនសង្ស័យទាំង៣នាក់រួមមាន៖

*ទី១៖ ឈ្មោះ Wang Shiping កាន់លិខិតឆ្លងដែនលេខEC9259330 មុខរបរ មិនពិតប្រាកដ

*ទី២៖ ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែនលេខED4367915 មុខរបរ មិនពិតប្រាកដ

*ទី៣៖ ឈ្មោះ Zhang Jian កាន់លិខិត ឆ្លងដែនលេខE 35414034 មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរមិនពិតប្រាកដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here